Browsing: ផ្សេងៗ

ក្នុងប្រទេសវៀតណាម តម្លៃនាំចេញម្រេចជាមធ្យមក្នុងរយៈពេល ៤ ខែកន្លងមកនេះ បានកើនឡើង ៤២,២% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយត្រូវបានគេរំពឹងថានឹងមានការកើនឡើងយ៉ាងខ្លាំង ដោយសារតែការផ្គត់ផ្គង់ថយចុះ។ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ ការនាំចេញម្រេចក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះសម្រេចបាន ១២៤ ០០០ តោននិង ៣៨៧ លានដុល្លារ ធ្លាក់ចុះ ១៥,៦%…

ការនាំចេញរថយន្តទៅកាន់ប្រទេសវៀតណាម អាចរំពឹងថានឹងប្រឈមមុខនឹងរបាំងឧបសគ្គថ្មី បន្ទាប់ពីប្រទេសដែលជាអ្នកនាំចូលធំជាងគេក្នុងតំបន់អាស៊ាន សម្រាប់រថយន្តភីកអាប់ និងរថយន្តដឹកអ្នកដំណើរមកពីប្រទេសថៃ ត្រៀមនឹងអនុវត្តស្តង់ដារនៃការបំភាយថ្មី (Euro 5 emission standard) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំក្រោយ។

រដ្ឋមន្រ្តីក្រសួងថាមពលរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃច័ន្ទ ទី១៤ នេះថា ឥណ្ឌូនេស៊ីមានបំណងលក់តែរថយន្ត និងម៉ូតូអគ្គិសនី នៅត្រឹមឆ្នាំ ២០៥០ ដើម្បីជំនួសយានយន្តដែលបំពាក់ដោយម៉ាស៊ីនចំហេះក្នុង ស្របពេលដែលប្រទេសនេះកំពុងសម្លឹងមើលការកាត់បន្ថយការបំភាយកាបូន។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានធ្វើការបញ្ជាក់ថាក្រុមហ៊ុនរបស់ខ្លួនគ្រោងបញ្ចេញរថយន្តបើកបរដោយខ្លួនឯងនៅឆ្នាំ ២០២៥។ បើទោះបីបច្ចុប្បន្ន ពុំទាន់លក់រថយន្តរបស់ខ្លួនឯងដោយផ្ទាល់ ប៉ុន្តែក្រុមហ៊ុនមួយនេះបានចូលរួ​​មសហការក្នុងការអភិវឌ្ឃបច្ចេកវិទ្យា ជាមួយក្រុមហ៊ុនរថយន្តចិនផ្សេងជាច្រើន ក្នុងការផ្គត់ផ្គង់ប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃផ្សេងៗ។ នាយកប្រតិបត្តិក្រុមហ៊ុន Huawei លោក Wang Jun បាននិយាយកាលពីដើមសប្តាហ៍កន្លងទៅថា ក្រុមហ៊ុនរបស់ខ្លួនគ្រោងនឹងបញ្ចេញនូវរថយន្តបើកបរដោយខ្លួនឯង (Self-Driving Car) នៅឆ្នាំ ២០២៥…

កាលពីថ្ងៃពុធកន្លងទៅនេះ ក្រុមហ៊ុន Facebook បាននិយាយថា ខ្លួននឹងផ្តល់ឲ្យនិយោជិករបស់ខ្លួននូវជម្រើសក្នុងការធ្វើការពីចម្ងាយសម្រាប់រយៈពេលវែង ថែមទាំងអាចជួយដល់អ្នកដែលចាប់អារម្មណ៍មួយចំនួន ក្នុងការផ្លាស់ទៅប្រទេសផ្សេងទៀតផងដែរ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា សហរដ្ឋអាមេរិក បានបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរសម្រាប់ប្រទេសជាច្រើន ស្របពេលដែលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅតែបន្ត។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុគ្គលិករបស់ក្រុមហ៊ុន Apple បានបើកយុទ្ធនាការដើម្បីប្រឆាំងនឹងផែនការរបស់លោក Tim Cook ដែលចង់ឲ្យបុគ្គលិកវិលត្រឡប់ទៅធ្វើការនៅការិយាល័យវិញ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ត្រូវបានអាជ្ញាធរបារាំងពិន័យជាប្រាក់ចំនួន ២២០ លានផោន (១៨៩ លានដុល្លារ) ពីបទរំលោភអំណាចផ្សាយពាណិជ្ជកម្មរបស់ខ្លួន។

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ទៅកាន់សារព័ត៌មាន Fox Business ថា លោកមើលឃើញ Bitcoin ថាជា “ការបោកប្រាស់” ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃលុយដុល្លារអាមេរិក។