យោងតាមក្រុមហ៊ុនហ្គេមយក្ស Electronic Arts (EA) បានឲ្យដឹងថា ក្រុម Hacker បានលួចយកព័ត៌មានដ៏មានតម្លៃពីក្រុមហ៊ុន។
ក្រុមហ៊ុនខាងលើបានបញ្ជាក់ថា ក្រុមអ្នកវាយប្រហារបានទាញយកកូដសម្រាប់ហ្គេម ដូចជា FIFA 21 និងសម្រាប់ម៉ាស៊ីនហ្គេម Frostbite ដែលប្រើជាមូលដ្ឋានសម្រាប់ហ្គេមដែលល្បីៗ និងរកចំណូលបានជាច្រើនទៀត។
ព័ត៌មានអំពីការ Hack នេះ ត្រូវបានរាយការណ៍ជាលើកដំបូងដោយគេហទំព័រព័ត៌មាន Vice ដែលបាននិយាយថា ទិន្នន័យប្រហែល ៧៨០GB ត្រូវបានគេលួច។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន EA បាននិយាយថា មិនមានទិន្នន័យអ្នកលេងត្រូវបានគេលួចឡើយ នៅក្នុងការ Hack នេះ៕