ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ត្រូវបានអាជ្ញាធរបារាំងពិន័យជាប្រាក់ចំនួន ២២០ លានផោន (១៨៩ លានដុល្លារ) ពីបទរំលោភអំណាចផ្សាយពាណិជ្ជកម្មរបស់ខ្លួន។
ក្រុមអ្នកឃ្លាំមើលការប្រកួតប្រជែងរបស់ប្រទេសបារាំង បាននិយាយថា ក្រុមហ៊ុន Google បានផ្សព្វផ្សាយសេវាកម្មផ្សាយពាណិជ្ជកម្មតាមអ៊ិនធឺណិតផ្ទាល់ខ្លួន ដើម្បីធ្វើឲ្យខូចខាតដល់គូប្រជែង។
ជាមួយគ្នានេះ ក្រុមអ្នកឃ្លាំមើលខាងលើបានរកឃើញថា វេទិកាគ្រប់គ្រងការផ្សាយពាណិជ្ជកម្មរបស់ Google សម្រាប់អ្នកបោះពុម្ពផ្សាយធំៗ គឺ Google Ad Manager បានពេញចិត្តទីផ្សារផ្សព្វផ្សាយតាមអ៊ិនធឺណិតផ្ទាល់ខ្លួន គឺ Google AdX ទៀតផង។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះ បានយល់ព្រមធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់អ្នកបោះពុម្ពផ្សាយ ក្នុងការប្រើប្រាស់ទិន្នន័យ និងឧបករណ៍របស់ខ្លួន។ ក្រុមហ៊ុន Google បាននិយាយថា “យើងនឹងធ្វើតេស្ត និងអភិវឌ្ឍការផ្លាស់ប្តូរទាំងនេះក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត មុនពេលដាក់ដំណើរការវាឲ្យកាន់តែទូលំទូលាយ រួមទាំងមុខងារមួយចំនួននៅទូទាំងពិភពលោក” ។
គួរឲ្យដឹងដែរថា វាមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុន Google ត្រូវបានរងពិន័យជាប្រាក់ធ្ងន់ពីបទល្មើសនឹងច្បាប់ផ្សាយពាណិជ្ជកម្មអ៊ឺរ៉ុបបែបនេះ។ កាលពីឆ្នាំ២០១៩ វាបានទទួលរងពិន័យជាប្រាក់ ១,៨ ពាន់លានដុល្លារ ចំពោះការហាមឃាត់គូប្រជែង ដែលជាអ្នកផ្សាយពាណិជ្ជកម្មតាមអ៊ិនធឺរណែត៕