ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានធ្វើការបញ្ជាក់ថាក្រុមហ៊ុនរបស់ខ្លួនគ្រោងបញ្ចេញរថយន្តបើកបរដោយខ្លួនឯងនៅឆ្នាំ ២០២៥។
បើទោះបីបច្ចុប្បន្ន ពុំទាន់លក់រថយន្តរបស់ខ្លួនឯងដោយផ្ទាល់ ប៉ុន្តែក្រុមហ៊ុនមួយនេះបានចូលរួមសហការក្នុងការអភិវឌ្ឃបច្ចេកវិទ្យា ជាមួយក្រុមហ៊ុនរថយន្តចិនផ្សេងជាច្រើន ក្នុងការផ្គត់ផ្គង់ប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃផ្សេងៗ។
នាយកប្រតិបត្តិក្រុមហ៊ុន Huawei លោក Wang Jun បាននិយាយកាលពីដើមសប្តាហ៍កន្លងទៅថា ក្រុមហ៊ុនរបស់ខ្លួនគ្រោងនឹងបញ្ចេញនូវរថយន្តបើកបរដោយខ្លួនឯង (Self-Driving Car) នៅឆ្នាំ ២០២៥ ឬ នៅ ៤ឆ្នាំទៀត។
ក្រុមហ៊ុន Huawei ជឿជាក់ថា ការវិនិយោគនៅក្នុងវិស័យរថយន្ត អាចជួយអោយក្រុមហ៊ុនខ្លួនរស់នៅក្នុងគោលជំហរបស់ខ្លួនផ្ទាល់ បន្ទាប់ពីសហរដ្ឋអាចបានហាមឃាត់ក្រុមហ៊ុនខ្លួនកាលពីឆ្នាំ ២០១៩កន្លងទៅ។ ហើយក៏បានត្រៀមរួចជាស្រេចក្នុងការផ្តល់នូវបច្ចេកវិទ្យាឆ្លាតវៃ ក្រោមការផលិតនូវប្រព័ន្ធប្រតិបត្តិការ Harmony OS៕