Browsing: China

ក្នុងនោះ បើនិយាយពីកាំជ្រួចលឿន​ជាង​សំឡេងថ្មី​របស់ចិនដែលគេហៅថា YKJ-1000 នេះ មិនត្រឹមតែអាចហោះបានលឿនជាងសម្លេងប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏មាននូវលក្ខណៈពិសេសៗជាច្រើនផងដែរ ហើយវាគឺត្រូវអភិវឌ្ឈ និងបង្កើតឡើងដោយក្រុមហ៊ុន Lingkong Tianxing ។ បើនិយាយពីសមត្ថភាពរបស់កាំជ្រួចថ្មីនេះវិញ គឺអាចបាញ់បង្ហោះបានចម្ងាយចាប់ពី 500គីឡូម៉ែត្រ ទៅ 1,300 គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមតែ 360វិនាទីប៉ុណ្ណោះ ពោលគឺអាចហោះបានលឿនជាងសម្លេងចាប់ពី…

ក្នុងនោះ បន្ទាប់ពីបំបែកកំណត់ត្រាជាមនុស្សយន្តដែលអាចដើរមិនឈប់បានឆ្ងាយជាងគេនៅក្នុងលោក ពេលនេះ មនុស្សយន្ត AgiBot A2 របស់ចិន ដែលត្រូវបានអភិវឌ្ឈន៍ និងបង្កើតឡើងដោយក្រុមហ៊ុន AgiBot គឺត្រូវបានទទួលស្គាល់ជាផ្លូវការពីសំណាក់ស្ថាប័នវាយតម្លៃពិភពលោក Guinness World Records ហើយ។ បើនិយាយពីសមត្ថភាព និងការរចនារបស់មនុស្សយន្តនេះវិញ គឺមានកម្ពស់ត្រឹមតែ ១៧៥សង់ទីម៉ែត្រ និងទម្ងន់ត្រឹមតែ…

ក្នុងនោះ សម្រាប់បន្ទះឈីប LPDDR5X របស់ចិននេះ គឺត្រូវបានអភិវឌ្ឈ និងផលិតឡើងដោយក្រុមហ៊ុន ChangXin Memory Technologies ដែលជាក្រុមហ៊ុនផលិត DRAM ធំឈានមុខគេរបស់ប្រទេស ហើយវាគឺត្រូវបានផលិតឡើងជាពិសេសដើម្បីបង្ហាញពីសមត្ថភាពរបស់ប្រទេសចិននៅក្នុងវិស័យឧស្សាហកម្មបន្ទះឈីបរបស់ពិភពលោក។ បើនិយាយពីសមត្ថភាពរបស់បន្ទះឈីប LPDDR5X របស់ចិននេះវិញ គឺមានល្បឿនដល់ទៅ 8,533 Mbps, 9,600…

យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ (UN) បានបង្ហាញឲដឹងថា នៅក្នុងឆ្នាំ 2024 ប្រទេសចិន គឺបានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតប្រមាណដល់ទៅ 15.6ជីហ្គាតោនឯណ្ណោះ ខណៈចំនួននេះ គឺស្នើនឹង 30% នៃការបំភាយឧស្ម័នសរុបនៅទូទាំងពិភពលោក។ គួរបញ្ជាក់ថា បើទោះបីជានៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសចិន ជាប្រទេសដែលមានបំភាយឧស្ម័ន Greenhouse Gases ច្រើនជាងគេក៏ដោយ ក៏ប៉ុន្តែរដ្ឋាភិបាលរបស់ប្រទេសចិនផ្ទាល់ក៏បានប្តេជ្ញាចិត្តក្នុងការកាត់បន្ថយនូវផលប៉ះពាល់នេះផងដែរ…

Matcha ជាម្សៅបៃតងដ៏ល្បីល្បាញ ដែលបានក្លាយជាភេសជ្ជៈដ៏ពេញនិយមទូទាំងពិភពលោកនាពេលបច្ចុប្បន្ន។ មិនត្រឹមតែមានពណ៌បៃតងស្រស់ស្អាតប៉ុណ្ណោះទេ Matcha ក៏មានប្រវត្តិយូរលង់ និងអត្ថប្រយោជន៍សម្បូរបែបផងដែរ។ ដើមឡើយ Matcha គឺមានដើមកំណើតចេញមកពីប្រទេសចិនក្នុងចន្លោះរជ្ជកាលថាង និងរជ្ជកាលសុង។ នៅសម័យកាលនោះ ស្លឹកតែបៃតងត្រូវបានព្រះសង្ឃនៅវិហារចិនមួយយកមកកិនជាម្សៅ សម្រាប់ឆុងទុកឆាន់អំឡុងពេលធ្វើសម្មាទ្ធិ ដើម្បីជួយឲ្យអារម្មណ៍ស្ងប់ស្ងៀមបានល្អ។ ប៉ុន្តែនៅឆ្នាំ​ ១៩៩១ ព្រះសង្ឃជប៉ុនមួយអង្គឈ្មោះ Eisai បានមកសិក្សាធម៌នៅវិហារចិននេះ…

ក្នុងនោះ សម្រាប់ច្បាប់ថ្មីនេះបានបញ្ជាក់ថា អ្នកផលិតមាតិកាទាំងអស់ដែលនិយាយ ឬធ្វើវីដេអូទាក់ទងនឹងប្រធានបទវេជ្ជសាស្ត្រ ច្បាប់ ការអប់រំ និងហិរញ្ញវត្ថុ គឺត្រូវតែបង្ហាញភស្តុតាងនៃជំនាញផ្លូវការរបស់ខ្លួនជាដាច់ខាត ដោយតម្រូវឱ្យមានសញ្ញាបត្រ ឬវិញ្ញាបនបត្រ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងបញ្ជាក់ពីប្រភពចំណេះដឹង។ ក្រៅពីនេះ ការផ្សាយពាណិជ្ជកម្មដែលទាក់ទងនឹងផលិតផលវេជ្ជសាស្ត្រ អាហារបំប៉ន ឬការអួតសំញ៉ែង ក៏ត្រូវបានហាមឃាត់ផងដែរ។ គួរបញ្ជាក់ថា ចំពោះមូលហេតុនៃការអនុវត្តច្បាប់នេះ គឺមានគោលបំណងដើម្បីបង្កើនភាពជឿជាក់…

បន្ទាប់ពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិកមានការថយចុះបន្តិចនៅក្នុងឆ្នាំ២០២៥ នេះ ដោយសារកត្តាពន្ធ និងការប្រកួតប្រជែងទីផ្សារ ពេលនេះ ប្រទេសចិន បានវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសអាល្លឺម៉ង់ហើយ។ ក្នុងនោះ ចំពោះមូលហេតុសំខាន់ដែលនាំឲទំហំពាណិជ្ជកម្មរវាងប្រទេសអាល្លឺម៉ង់ និងប្រទេសចិនមានតម្លៃកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ ២០២៥ នេះ គឺដោយសារការកត្តាតម្លៃផលិតកម្មទាប និងសមត្ថភាពផលិតកម្មខ្ពស់ របស់ចិន។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ…

បន្ទាប់ពីទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន បានប្រឈមមុខនឹងភាពតានតឹងយ៉ាងខ្លាំងក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ ទំហំការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិនបានថយចុះជាងពាក់កណ្តាលឯណ្ណោះ ដោយក្នុងនោះនៅក្នុងឆ្នាំ២០២៥នេះ គឺមានត្រឹមតែ 195ពាន់លានដុល្លារប៉ុណ្ណោះ។ បើប្រៀបធៀបនឹងឆ្នាំ 2018 ទំហំការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិន គឺបានថយចុះជាងពាក់កណ្តាលឯណ្ណោះ ពោលគឺមានការធ្លាក់ចុះពីចំនួនជិត 300ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងឆ្នាំ២០១៨ មកត្រឹមតែ 195ពាន់លានដុល្លារប៉ុណ្ណោះ នៅក្នុងឆ្នាំ2025 នេះ។ ចំពោះមូលហេតុនៃការធ្លាក់ចុះនេះ គឺដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក…

Meituan ដែលជាក្រុមហ៊ុនដឹកជញ្ជូនខ្នាតយក្សមួយប្រចាំប្រទេសចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ ដោយមានលោក Wang Xing ជាស្ថាបនិក។​ មុននឹងទទួលបានជោគជ័យដូចសព្វថ្ងៃ លោកធ្លាប់មានបទពិសោធន៍បរាជ័យជាច្រើនរួចមកហើយ។ ជាក់ស្តែង មុននឹងចាប់ផ្តើមបង្កើត Meituan លោកជាស្ថាបនិកបណ្តាញសង្គមមួយឈ្មោះថា Duoduoyou តែត្រូវបរាជ័យព្រោះខ្វះបទពិសោធន៍ និងគម្រោងអាជីវកម្មមិនច្បាស់លាស់។ លើកទី២ និងលើកទី៣ លោកក៏បានបង្កើតគេហទំព័របណ្តាញសង្គមដដែល…

បន្ទាប់ពីមានភាពតានតឹងផ្នែកពាណិជ្ជកម្មម្តងហើយម្តងទៀតរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលបានបង្កឲក្រុមហ៊ុនធំៗជាច្រើនមានការលំបាកក្នុងការវិនិយោគថ្មីៗ​ និងខាតបង់នូវប្រាក់ចំណូលជាច្រើន ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក ក៏បានប្រកាសបន្ត និងបង្កើននូវការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសចិនដដែលផងដែរ ពោលគឺមិនមានការបោះបង់ ឬចាកចេញទៅវិនិយោគនៅប្រទេសផ្សេងនោះឡើយ។ ក្នុងនោះ ការប្រកាសនេះ គឺត្រូវបានធ្វើឡើងដោយលោក Tim Cook ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple អំឡុងពេលធ្វើដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិន និងជំនួបជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលចិន។…