ក្នុងនោះ សម្រាប់ច្បាប់ថ្មីនេះបានបញ្ជាក់ថា អ្នកផលិតមាតិកាទាំងអស់ដែលនិយាយ ឬធ្វើវីដេអូទាក់ទងនឹងប្រធានបទវេជ្ជសាស្ត្រ ច្បាប់ ការអប់រំ និងហិរញ្ញវត្ថុ គឺត្រូវតែបង្ហាញភស្តុតាងនៃជំនាញផ្លូវការរបស់ខ្លួនជាដាច់ខាត ដោយតម្រូវឱ្យមានសញ្ញាបត្រ ឬវិញ្ញាបនបត្រ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងបញ្ជាក់ពីប្រភពចំណេះដឹង។

ក្រៅពីនេះ ការផ្សាយពាណិជ្ជកម្មដែលទាក់ទងនឹងផលិតផលវេជ្ជសាស្ត្រ អាហារបំប៉ន ឬការអួតសំញ៉ែង ក៏ត្រូវបានហាមឃាត់ផងដែរ។

គួរបញ្ជាក់ថា ចំពោះមូលហេតុនៃការអនុវត្តច្បាប់នេះ គឺមានគោលបំណងដើម្បីបង្កើនភាពជឿជាក់ និងការពារប្រជាពលរដ្ឋពីព័ត៌មានដែលអាចមានផលប៉ះពាល់អវិជ្ជមានដល់សង្គមជាតិ៕




