Browsing: Toyota

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor Corp បានយកឈ្នះក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors Co នៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ៩ ខែដំបូង នៃឆ្នាំ ២០២១ ដោយសារក្រុមហ៊ុន General Motors បានប្រឈមមុខនឹងបញ្ហាផលិតកម្ម ដែលបណ្តាលមកពីកង្វះបន្ទះឈីប។

ក្រុមហ៊ុន Toyota Motor Corporation បាននិយាយនៅថ្ងៃអង្គារទី ៧ ខែកញ្ញា នេះថា ខ្លួនរំពឹងថានឹងចំណាយប្រាក់ជាង ១៣,៥ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០ ដើម្បីអភិវឌ្ឍន៍អាគុយ និងប្រព័ន្ធផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនីរបស់ខ្លួន ដើម្បីក្លាយជាអ្នកឈានមុខគេ នៅក្នុងវិស័យបច្ចេកវិទ្យារថយន្តដ៏សំខាន់ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Toyota នឹងកាត់បន្ថយការផលិតរថយន្តនៅទូទាំងពិភពលោក ចំនួន ៤០% នៅក្នុងខែកញ្ញា ដោយសារតែកង្វះមីក្រូឈីបនៅទូទាំងពិភពលោក។

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda Motor និង Nissan Motor បានមើលឃើញការលក់រថយន្តរបស់ពួកគេនៅក្នុងប្រទេសចិនធ្លាក់ចុះ នៅក្នុងខែកក្កដានេះ ស្របពេលដែលការលក់រថយន្តសរុបនៅក្នុងទីផ្សាររថយន្តធំបំផុតរបស់ពិភពលោកនេះបានធ្លាក់ចុះ។

ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងប្រញាប់ប្រញាល់ដើម្បីផលិតរថយន្តអគ្គិសនីថ្មី ក្រុមហ៊ុន Toyota កំពុងតែមានការប្រុងប្រយ័ត្នជាងមុន…

ក្រុមហ៊ុនសេវាកម្មរថយន្តដ៏ធំ Lyft កំពុងតែលក់ ក្រុមហ៊ុនរថយន្តបើកបរស្វ័យប្រវត្តិរបស់ខ្លួន ឲ្យទៅក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Toyota ក្នុងតម្លៃ ៥៥០ លានដុល្លារ។

ក្រុមហ៊ុន Toyota Motor នឹងធ្វើការវិនិយោគឡើងវិញនៅក្នុងក្រុមហ៊ុន Isuzu Motors ខណៈក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ជប៉ុននេះ ព្យាយាមបង្កើនការជំរុញរបស់ខ្លួនទៅក្នុងបច្ចេកវិទ្យា ដូចជា ការបើកបរដោយស្វ័យប្រវត្តិ និងយានយន្តអគ្គិសនី។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Toyota នឹងវិនិយោគទឹកប្រាក់ចំនួន ២១០ លានដុល្លារ ដើម្បីធ្វើឲ្យប្រសើរឡើងនូវផលិតកម្មម៉ាស៊ីនដែលមានស្រាប់របស់ខ្លួន នៅរោងចក្រក្នុងទីក្រុង Buffalo រដ្ឋ West Virginia សហរដ្ឋអាមេរិក។

ក្រុមហ៊ុន Toyota Motor Thailand រំពឹងថា “អនាគតភ្លឺស្វាង” សម្រាប់ឧស្សាហកម្មផលិតរថយន្តរបស់ប្រទេសថៃ អាចនឹងចាប់ផ្តើមនៅឆ្នាំ ២០២១ ទោះបីជាឆ្នាំនេះ ចាប់ផ្តើមឡើងជាមួយនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ថ្មី ខណៈដែលក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ បានកំណត់គោលដៅប្រកបដោយមហិច្ឆតាកំណើន ពី ១៥ ទៅ ២៣ ភាគរយក្នុងការលក់ជាមួយយុទ្ធនាការ “environmentally-friendly” ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការទិញថ្មី។

ក្រុមហ៊ុន Subaru និង Toyota មានភាពជាដៃគូដ៏ជោគជ័យមួយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះ គេបានចាត់ទុកថា ការផលិតរថយន្ត Toyota 86 និង Subaru BRZ ជាសមិទ្ធិផលដែលទទួលបានជោគជ័យបំផុតរបស់ពួកគេ ប៉ុន្តែស្របពេលដែលឧស្សាហកម្មនេះបានចាប់យករថយន្តអគ្គិសនីយ៉ាងឆាប់រហ័ស ពួកគេក៏បានផ្លាស់ប្តូរអាទិភាពរបស់ខ្លួន។