យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ (UN) បានបង្ហាញឲដឹងថា នៅក្នុងឆ្នាំ 2024 ប្រទេសចិន គឺបានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតប្រមាណដល់ទៅ 15.6ជីហ្គាតោនឯណ្ណោះ ខណៈចំនួននេះ គឺស្នើនឹង 30% នៃការបំភាយឧស្ម័នសរុបនៅទូទាំងពិភពលោក។ គួរបញ្ជាក់ថា បើទោះបីជានៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសចិន ជាប្រទេសដែលមានបំភាយឧស្ម័ន Greenhouse Gases ច្រើនជាងគេក៏ដោយ ក៏ប៉ុន្តែរដ្ឋាភិបាលរបស់ប្រទេសចិនផ្ទាល់ក៏បានប្តេជ្ញាចិត្តក្នុងការកាត់បន្ថយនូវផលប៉ះពាល់នេះផងដែរ…
Browsing: China
Matcha ជាម្សៅបៃតងដ៏ល្បីល្បាញ ដែលបានក្លាយជាភេសជ្ជៈដ៏ពេញនិយមទូទាំងពិភពលោកនាពេលបច្ចុប្បន្ន។ មិនត្រឹមតែមានពណ៌បៃតងស្រស់ស្អាតប៉ុណ្ណោះទេ Matcha ក៏មានប្រវត្តិយូរលង់ និងអត្ថប្រយោជន៍សម្បូរបែបផងដែរ។ ដើមឡើយ Matcha គឺមានដើមកំណើតចេញមកពីប្រទេសចិនក្នុងចន្លោះរជ្ជកាលថាង និងរជ្ជកាលសុង។ នៅសម័យកាលនោះ ស្លឹកតែបៃតងត្រូវបានព្រះសង្ឃនៅវិហារចិនមួយយកមកកិនជាម្សៅ សម្រាប់ឆុងទុកឆាន់អំឡុងពេលធ្វើសម្មាទ្ធិ ដើម្បីជួយឲ្យអារម្មណ៍ស្ងប់ស្ងៀមបានល្អ។ ប៉ុន្តែនៅឆ្នាំ ១៩៩១ ព្រះសង្ឃជប៉ុនមួយអង្គឈ្មោះ Eisai បានមកសិក្សាធម៌នៅវិហារចិននេះ…
ក្នុងនោះ សម្រាប់ច្បាប់ថ្មីនេះបានបញ្ជាក់ថា អ្នកផលិតមាតិកាទាំងអស់ដែលនិយាយ ឬធ្វើវីដេអូទាក់ទងនឹងប្រធានបទវេជ្ជសាស្ត្រ ច្បាប់ ការអប់រំ និងហិរញ្ញវត្ថុ គឺត្រូវតែបង្ហាញភស្តុតាងនៃជំនាញផ្លូវការរបស់ខ្លួនជាដាច់ខាត ដោយតម្រូវឱ្យមានសញ្ញាបត្រ ឬវិញ្ញាបនបត្រ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងបញ្ជាក់ពីប្រភពចំណេះដឹង។ ក្រៅពីនេះ ការផ្សាយពាណិជ្ជកម្មដែលទាក់ទងនឹងផលិតផលវេជ្ជសាស្ត្រ អាហារបំប៉ន ឬការអួតសំញ៉ែង ក៏ត្រូវបានហាមឃាត់ផងដែរ។ គួរបញ្ជាក់ថា ចំពោះមូលហេតុនៃការអនុវត្តច្បាប់នេះ គឺមានគោលបំណងដើម្បីបង្កើនភាពជឿជាក់…
បន្ទាប់ពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិកមានការថយចុះបន្តិចនៅក្នុងឆ្នាំ២០២៥ នេះ ដោយសារកត្តាពន្ធ និងការប្រកួតប្រជែងទីផ្សារ ពេលនេះ ប្រទេសចិន បានវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសអាល្លឺម៉ង់ហើយ។ ក្នុងនោះ ចំពោះមូលហេតុសំខាន់ដែលនាំឲទំហំពាណិជ្ជកម្មរវាងប្រទេសអាល្លឺម៉ង់ និងប្រទេសចិនមានតម្លៃកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ ២០២៥ នេះ គឺដោយសារការកត្តាតម្លៃផលិតកម្មទាប និងសមត្ថភាពផលិតកម្មខ្ពស់ របស់ចិន។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ…
បន្ទាប់ពីទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន បានប្រឈមមុខនឹងភាពតានតឹងយ៉ាងខ្លាំងក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ ទំហំការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិនបានថយចុះជាងពាក់កណ្តាលឯណ្ណោះ ដោយក្នុងនោះនៅក្នុងឆ្នាំ២០២៥នេះ គឺមានត្រឹមតែ 195ពាន់លានដុល្លារប៉ុណ្ណោះ។ បើប្រៀបធៀបនឹងឆ្នាំ 2018 ទំហំការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិន គឺបានថយចុះជាងពាក់កណ្តាលឯណ្ណោះ ពោលគឺមានការធ្លាក់ចុះពីចំនួនជិត 300ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងឆ្នាំ២០១៨ មកត្រឹមតែ 195ពាន់លានដុល្លារប៉ុណ្ណោះ នៅក្នុងឆ្នាំ2025 នេះ។ ចំពោះមូលហេតុនៃការធ្លាក់ចុះនេះ គឺដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក…
Meituan ដែលជាក្រុមហ៊ុនដឹកជញ្ជូនខ្នាតយក្សមួយប្រចាំប្រទេសចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ ដោយមានលោក Wang Xing ជាស្ថាបនិក។ មុននឹងទទួលបានជោគជ័យដូចសព្វថ្ងៃ លោកធ្លាប់មានបទពិសោធន៍បរាជ័យជាច្រើនរួចមកហើយ។ ជាក់ស្តែង មុននឹងចាប់ផ្តើមបង្កើត Meituan លោកជាស្ថាបនិកបណ្តាញសង្គមមួយឈ្មោះថា Duoduoyou តែត្រូវបរាជ័យព្រោះខ្វះបទពិសោធន៍ និងគម្រោងអាជីវកម្មមិនច្បាស់លាស់។ លើកទី២ និងលើកទី៣ លោកក៏បានបង្កើតគេហទំព័របណ្តាញសង្គមដដែល…
បន្ទាប់ពីមានភាពតានតឹងផ្នែកពាណិជ្ជកម្មម្តងហើយម្តងទៀតរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលបានបង្កឲក្រុមហ៊ុនធំៗជាច្រើនមានការលំបាកក្នុងការវិនិយោគថ្មីៗ និងខាតបង់នូវប្រាក់ចំណូលជាច្រើន ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក ក៏បានប្រកាសបន្ត និងបង្កើននូវការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសចិនដដែលផងដែរ ពោលគឺមិនមានការបោះបង់ ឬចាកចេញទៅវិនិយោគនៅប្រទេសផ្សេងនោះឡើយ។ ក្នុងនោះ ការប្រកាសនេះ គឺត្រូវបានធ្វើឡើងដោយលោក Tim Cook ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple អំឡុងពេលធ្វើដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិន និងជំនួបជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលចិន។…
Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងទូរគមនាគមន៍មួយរបស់ប្រទេសចិន ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៧ ដោយអតីតអនុប្រធាន នាយកដ្ឋានកងទ័ពរំដោះប្រជាជនលោក Ren Zhengfei។ មុននឹងក្លាយជា Huawei ដូចសព្វថ្ងៃ ក្រុមហ៊ុននេះធ្លាប់ជាភ្នាក់ងារលក់ប្រព័ន្ធបណ្តាញទូរគមនាគមន៍ PBX របស់ហុងកុង។ បន្ទាប់មក ទើបបោះជំហានប្រឡូកចូលវិស័យបច្ចេកវិទ្យាកាន់តែជ្រៅ ទាំងដែលពេលនោះពុំទាន់មានអ្នកជំនាញបច្ចេកទេសខ្លាំងក្លានោះទេ។ ភាគច្រើនគឺផ្តោតលើការស្រាវជ្រាវ និងវិភាគដោយខ្លួនឯង។…
ម៉ាកយីហោស៊ុបចិនមួយនេះ ជាប់ឈ្មោះជាហាងដែលមានសេវាកម្មល្អ និងបរិយាកាសល្អបំផុតមួយ។ Haidilao គឺជាហាងហតផតដ៏ល្បីមួយរបស់ប្រទេសចិន ត្រូវបានដំណើរការក្នុងឆ្នាំ ១៩៩៤ ដោយលោក Zhang Yong។ លោកជាអតីតបុគ្គលិករោងចក្រផលិតត្រាក់ទ័រមួយកន្លែង ប៉ុន្តែមានកូនចិត្តមួយចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួន ក៏បានចូលហ៊ុនគ្នាជាមួយមិត្តភក្តិមកបើកហាងហតផតមួយឡើង ទាំងមិនធ្លាប់មានបទពិសោធន៍ទៅលើមុខរបរមួយនេះទាល់តែសោះ។ លោក Zhang Yong ជាចុងភៅប្រចាំហាង ដោយបានរៀនធ្វើទឹកស៊ុបពីសៀវភៅរូបមន្តដែលលោកបានទិញ។ Haidilao…
BYD ជាម៉ាករថយន្តអគ្គិសនីដ៏ល្បីល្បាញ និងកំពុងតែពេញនិយមមួយត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៥ ដោយលោក Wang Chuanfu។ ទម្រាំតែទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះ ខ្សែជីវិតលោកគឺមានប្រវត្តិជូរចត់ស្ទើរតែមិនគួរឲ្យជឿ។ លោកកើតនៅឆ្នាំ ១៩៦៦ ជាអតីតក្មេងកំព្រា ដែលមានគ្រួសារជាកសិករ រស់នៅក្នុងតំបន់ដាច់ស្រយាលមួយនៃខេត្តអានហ៊ួយ ប្រទេសចិន។ លោក Wang បាត់បង់ឪពុកម្តាយពេលកំពុងរៀននៅមធ្យមសិក្សា និងមករស់នៅជាមួយបងប្រុស និងបងថ្លៃ…
