ទូរសព្ទទាំងនេះអ្នកប្រហែលជាកម្របានឃើញ ប៉ុន្ដែកាលពីយូរឆ្នាំមកហើយ ម៉ូឌែលទាំងនេះសុទ្ធតែជាម៉ូឌែលប្រ៊ែន និងត្រូវបានផលិតដោយក្រុមហ៊ុនឡានល្បីៗថែមទៀត។ ១. ទូរសព្ទ Nokia 8800 Aston Martin Edition ឆ្នាំ២០០៦ ផលិតដោយក្រុមហ៊ុនរថយន្ត Aston Martin ជាមួយ Nokia ដែច្នៃម៉ូឌេល 8800 ដែលមានស្រាប់។…
Browsing: រថយន្ត
[ទីផ្សារបរទេស] ប្រធានក្រុមហ៊ុនផលិតចិនបានប្រាប់ទស្សនាវដ្តីអាល្លឺម៉ង់ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន Nio មានគោលបំណងដណ្តើមចំណែកទីផ្សារពីក្រុមហ៊ុន Volkswagen ដោយបង្ហាញគំរូរថយន្តអគ្គិសនីថ្មីសម្រាប់ទីផ្សារអ៊ឺរ៉ុប ដែលនឹងត្រូវលក់ក្នុងតម្លៃតិចជាង ៣០ ០០០ អឺរ៉ូ ឬ ៣៣ ០៦០ ដុល្លារ។ លោក Der Spiegel បានដកស្រង់សម្តីលោក William…
កំណើននៅក្នុងទីផ្សាររថយន្តថៃត្រូវបានគេរំពឹងថា នឹងរក្សាសន្ទុះរបស់ខ្លួនពេញមួយឆ្នាំ ដោយការលក់រថយន្តអគ្គិសនី ត្រូវបានព្យាករណ៍ថា នឹងកើនឡើងពី ១៥ ទៅ ២០% នៅឆ្នាំ២០២២ នេះ បើយោងតាមការប៉ាន់ស្មានចុងក្រោយពីអ្នករៀបចំពិព័រណ៍រថយន្តអន្តរជាតិថៃ Thailand International Motor Expo។ ជាមួយគ្នានេះដែរ ការលក់រថយន្តក្នុងស្រុកក្នុងអំឡុងពេល ៤ខែដំបូងនៃឆ្នាំ ២០២២ បានកើនឡើង…
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃអង្គារទី៣១ ឧសភានេះថា ខ្លួននឹងកាត់បន្ថយពន្ធទិញពាក់កណ្តាលសម្រាប់រថយន្តម៉ាស៊ីនតូច ដើម្បីជំរុញការលក់រថយន្ត។ និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលនឹងកាត់បន្ថយពន្ធសម្រាប់រថយន្តដែលមានតម្លៃមិនលើសពី ៣០ម៉ឺនយន់ (៤៥ ០០០ដុល្លារ) និងមានម៉ាស៊ីនចំណុះ ២,០ លីត្រ ឬតូចជាងនេះមកត្រឹម ៥ភាគរយនៃតម្លៃ។ ការកាត់បន្ថយពន្ធនឹងត្រូវអនុវត្តសម្រាប់ការទិញចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២២ រហូតដល់ដំណាច់ឆ្នាំ។ វិធានការនេះគឺស្ថិតក្នុងចំណោមវិធានការជាបន្តបន្ទាប់…
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Honda បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន Sony ដែលពួកគេយល់ព្រមបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ជាមួយនឹងគោលដៅអភិវឌ្ឍន៍ ផលិត និងលក់រថយន្តអគ្គិសនី រួមជាមួយនឹងការផ្តល់សេវាចល័ត mobility services ផងដែរ។ “ក្រុមហ៊ុនថ្មី” នោះ នឹងត្រូវបង្កើតឡើងនៅឆ្នាំ ២០២២ ហើយរថយន្តអគ្គិសនីដំបូងរបស់វា ត្រូវបានគេរំពឹងថា…
ក្រុមហ៊ុនផលិតរថយន្តរបស់ឆេក Skoda គ្រោងនឹងសាងសង់រោងចក្រនៅខេត្ត Quang Ninh ភាគខាងជើង ប្រទេសវៀតណាម ហើយរំពឹងថា នឹងចាប់ផ្តើមផលិត និងនាំចេញរថយន្តនៅឆ្នាំ ២០២៣ តែម្តង។
អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារបានអនុម័តអត្រាពន្ធអាករថ្មីសម្រាប់យានយន្ត ដែលទាបជាងមុនសម្រាប់រថយន្តអគ្គិសនី និងខ្ពស់ជាងមុនសម្រាប់រថយន្តប្រើប្រេងឥន្ធនៈ ដើម្បីលើកកម្ពស់ការផលិត និងការប្រើប្រាស់យានយន្តអគ្គិសនី។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិក Tesla បានលក់រថយន្តដែលផលិតនៅក្នុងប្រទេសចិន ចំនួន ៧០ ៨៤៧គ្រឿងក្នុងខែធ្នូ ដែលជាអត្រាប្រចាំខែខ្ពស់បំផុត ចាប់តាំងពីវាបានចាប់ផ្តើមផលិតនៅទីក្រុងសៀងហៃ ក្នុងឆ្នាំ ២០១៩។ នេះបើយោងតាមទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានបង្ហាញកាលពីថ្ងៃអង្គារ។
ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW បាននិយាយថា ក្រុមហ៊ុនសម្រេចបានការលក់កំណត់ត្រារថយន្តជាង ២,២ លានគ្រឿងពីម៉ាកយីហោ BMW របស់ខ្លួន ក្នុងឆ្នាំ ២០២១ ដែលលើសពីការលក់ឆ្នាំ ២០១៩ បើទោះបីជាមានការខ្វះខាតបន្ទះឈីបជាសកលក៏ដោយ។
សហព័ន្ធឧស្សាហកម្មថៃ Federation of Thai Industries (FTI) បាននិយាយកាលពីថ្ងៃអង្គារថា ការលក់រថយន្តក្នុងស្រុក ក្នុងប្រទេសថៃ បានធ្លាក់ចុះ ៣,២% នៅក្នុងខែវិច្ឆិកា ធៀបនឹងឆ្នាំមុន បន្ទាប់ពីការធ្លាក់ចុះ ១៣% នៅក្នុងខែធ្នូ ដោយសារការបើកដំណើរការឡើងវិញដ៏ទូលំទូលាយរបស់ប្រទេស និងវិធានការគាំទ្ររបស់រដ្ឋាភិបាល។