សហព័ន្ធឧស្សាហកម្មថៃ Federation of Thai Industries (FTI) បាននិយាយកាលពីថ្ងៃអង្គារថា ការលក់រថយន្តក្នុងស្រុក ក្នុងប្រទេសថៃ បានធ្លាក់ចុះ ៣,២% នៅក្នុងខែវិច្ឆិកា ធៀបនឹងឆ្នាំមុន បន្ទាប់ពីការធ្លាក់ចុះ ១៣% នៅក្នុងខែតុលា ដោយសារការបើកដំណើរការឡើងវិញដ៏ទូលំទូលាយរបស់ប្រទេស និងវិធានការគាំទ្ររបស់រដ្ឋាភិបាល។
នៅក្នុងខែវិច្ឆិកា ការលក់រថយន្តក្នុងប្រទេសថៃ មានចំនួនសរុប ៧១ ៧១៦ គ្រឿង ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៨ខែចុងក្រោយ និងសរុបចំនួន ៦៦៨ ៥២០ គ្រឿងនៅចន្លោះខែមករា ដល់ខែវិច្ឆិកា។
យ៉ាងណាមិញ សហព័ន្ធឧស្សាហកម្មថៃ FTI រំពឹងថា គោលដៅលក់ពេញមួយឆ្នាំរបស់ខ្លួនគឺ ៧៥០ ០០០គ្រឿង នឹងអាចសម្រេចបាន។
គួរឲ្យដឹងថា នៅឆ្នាំ ២០២២ សហព័ន្ធឧស្សាហកម្មថៃបានព្យាករណ៍ថា ការលក់រថយន្តក្នុងស្រុកអាចមានចំនួនពី ៨០០ ០០០គ្រឿង ទៅ ៨៥០ ០០០គ្រឿង និងការនាំចេញរថយន្តពី ៩០០ ០០០គ្រឿង ទៅ ៩៥០ ០០០គ្រឿង។
សូមបញ្ជាក់ថា ប្រទេសថៃ គឺជាមូលដ្ឋានផលិតកម្ម និងនាំចេញរថយន្តក្នុងតំបន់ សម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលរបស់ពិភពលោក រួមមាន Toyota, Honda និង Mitsubishi ។ ឧស្សាហកម្មនេះមានប្រហែល ១០% នៃផលិតផលក្នុងស្រុកសរុប និងការងារផលិតកម្ម៕