ក្រុមហ៊ុន China Mobile មានបំណងប្រមូលប្រាក់រហូតដល់ ៥៦ ពាន់លានយ័ន ឬប្រហែល ៨,៨ ពាន់លានដុល្លារ នៅក្នុងការផ្តល់ជូនសាធារណៈ (public offering) ដ៏ធំបំផុតរបស់ប្រទេសចិន (គិតត្រឹមមួយទសវត្សរ៍ចុងក្រោយ) រយៈពេលមួយឆ្នាំបន្ទាប់ពីវាបានចាប់ផ្តើមបង្ហាញខ្លួនលើផ្សារហ៊ុនញូវយ៉ក (New York Stock Exchange)។
ប្រតិបត្តិករបណ្តាញទូរសព្ទចល័តធំបំផុតរបស់ពិភពលោក (គិតចំនួនអតិថិជនសរុប) ខាងលើ កំពុងលក់ភាគហ៊ុនជាសាធារណៈនៅទីក្រុងសៀងហៃ ខណៈដែលចំនួនក្រុមហ៊ុនចិនដែលជួញដូរដោយសហរដ្ឋអាមេរិក កំពុងកើនឡើងក្នុងការស្វែងរកការចុះបញ្ជីនៅក្នុងប្រទេសចិន ឬហុងកុង ចំពេលមានភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក។
ក្រុមហ៊ុន China Mobile បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា ខ្លួនគ្រោងនឹងលក់ភាគហ៊ុនរហូតដល់ ៨៤៥ លានហ៊ុន ក្នុងតម្លៃ ៥៧,៥៨ យន់ក្នុងមួយហ៊ុន ដើម្បីប្រមូលឲ្យបានដល់ ៤៨,៧ ពាន់លានយ័ន។
បន្ទាប់មក វានឹងបង្កើនប្រាក់រហូតដល់ ៥៦ ពាន់លានយ័ន ដែលធ្វើឲ្យការលក់ភាគហ៊ុនសាធារណៈរបស់ប្រទេសចិននេះ ក្លាយជាការលក់ភាគហ៊ុនធំបំផុតទី៥ របស់ប្រទេសចិនក្នុងកំណត់ត្រា។ វាក៏នឹងក្លាយជាការចុះបញ្ជីដ៏ធំបំផុតរបស់ប្រទេសចិន ចាប់តាំងពីការផ្តល់ជូនជាសាធារណៈរបស់ធនាគារកសិកម្មនៃប្រទេសចិន (Agricultural Bank of China) ក្នុងឆ្នាំ ២០១០ ផងដែរ៕