Browsing: BYD

កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីរបស់ប្រទេសកាណាដា លោក Justin Trudeau បានប្រកាសថា ប្រទេសកាណាដានឹងយកពន្ធ ១០០ភាគរយ លើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិន ក្នុងគោលបំណងដើម្បីការពារឧស្សាហកម្មរថយន្តក្នុងស្រុក។ ចំពោះការដាក់ពន្ធថ្មីនេះ ត្រូវបានមើលឃើញថា ជាផ្នែកមួយនៃការឆ្លើយតបបែបការពារឧស្សាហកម្មក្នុងស្រុកពីការបង្ហូរទុនចូលពីសំណាក់ក្រុមហ៊ុនបរទេស ជាពិសេសការនាំចូលរថយន្តអគ្គិសនីរបស់ប្រទេសចិន។ ទោះបីជាការដាក់ពន្ធថ្មីនេះ បានបង្ហាញពីបំណងល្អក្នុងការការពារការងារ និងផលិតផលក្នុងស្រុកក៏ដោយ ក៏មានការពិភាក្សាជាច្រើនបាននិយាយថា ការធ្វើបែបនេះ នឹងបង្កជាផលប៉ះពាល់ដ៏ធ្ងន់ធ្ងរសម្រាប់អ្នកប្រើប្រាស់របស់ខ្លួនទៅវិញទេ…

[ទីផ្សារបរទេស] ទីបំផុត! ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសថា ខ្លួននឹងនាំយករថយន្តភីកអាប់ BYD Shark មកលក់នៅក្នុងទីផ្សារតំបន់អាសុីអាគ្នេយ៏ ពោលគឺប្រទេសម៉ាឡេសុី ចំនួន ១មុឺនគ្រឿង ជាមួយតម្លៃលក់ចាប់ពី ៥៤ ០០០ ដុល្លារ។ ភីកអាប់នេះ​ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង DMO platform…

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនី BYD Seal សេរ៊ីឆ្នាំ២០២៥ ជាផ្លូវការ ជាមួយតម្លៃលក់ចាប់ពី ២៤ ​៥០០ ដុល្លារ ដល់ ៣៣​ ៤០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។ រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង…

[បរទេស] កាលពីពេលថ្មីៗនេះ​ ក្រុមហ៊ុនផលិតរថយន្ត BYD និងក្រុមហ៊ុន Uber បានធ្វើការប្រកាសសហការគ្នាដើម្បីប្រើប្រាស់រថយន្តអគ្គិសនីចំនួន ១០ មុឺនគ្រឿងរបស់ BYD ជាមធ្យោបាយដឹកជញ្ជូនក្នុងតំបន់តំបន់អឺរ៉ុប ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័នបំពុលបរិយាកាស។ កិច្ចសហការនេះគ្រោងនឹងចាប់ផ្តើមនៅអឺរ៉ុប និងអាមេរិកឡាទីន ហើយគ្រោងនឹងពង្រីកទៅកាន់តំបន់មជ្ឈិមបូព៌ា កាណាដា អូស្ត្រាលី និងនូវែលសេឡង់ ជាដើម (ភាពជាដៃគូនេះមិនរាប់បញ្ចូលសហរដ្ឋអាមេរិកទេ)។…

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសនឹងបើកការសាងសង់រោងចក្រផលិតរថយន្តរបស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសទួរគី ហើយត្រៀមបើកសង្វាក់ផលិតកម្មរថយន្តអគ្គិសនី និងរថយន្តកូនកាត់ Hybrid របស់ខ្លួនជាផ្លូវការនៅក្នុងឆ្នាំ២០២៦។ រោងចក្រនេះចាយប្រាក់សាងសង់ប្រមាណ ១ ពាន់លានដុល្លារ ហើយអាចធ្វើសង្វាក់ផលិតកម្មរថយន្តបានប្រហែល ១៥ មុឺនគ្រឿងក្នុងមួយឆ្នាំៗ និងផ្តល់ឪកាសការងារជាង ៥ ០០០ ពាន់កន្លែងនៅពេលសាងសង់រួចជាផ្លូវការ។ គួរបញ្ជាក់ផងថាកិច្ចព្រមព្រៀងនេះត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃចន្ទក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយប្រធានាធិបតីទួរគីផ្ទាល់គឺលោក Recep…

ចំណុចសំខាន់ៗទាំង ៥ ខាងក្រោមនេះហើយដែលធ្វើឲ BYD Atto 3 ក្លាយជារថយន្តអគ្គិសនីដែលលក់ដាច់ជាងគេក្នុងទីផ្សារសកល៖ ១) តម្លៃ៖ រថយន្តនេះត្រូវបានប្រកាសលក់ចេញក្នុងទីផ្សារសកលជាមួយតម្លៃតែ ១៦ ៦៤៤ ដុល្លារប៉ុណ្ណោះ (មិនរាប់បញ្ជូលពន្ធផ្សេង អាស្រ័យតាមប្រទេស) តែបើគិតបញ្ជូលទាំងពន្ធក៏រថយន្តនេះនៅតែមានតម្លៃសមរម្យ (ឧទាហរណ៍តម្លៃក្នុងប្រទេសកម្ពុជាត្រឹមតែ ២ ៦០០០ ដុល្លារប៉ុណ្ណោះ)។…

ភ្នំពេញ ថ្ងៃទី២៩​ ខែមីនា ឆ្នាំ២០២៤៖ ធនាគារ មេយប៊ែង ខេមបូឌា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខមួយក្នុងប្រទេសកម្ពុជា បានបន្តគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអនាគតប្រកបដោយនិរន្តរភាព តាមរយៈការផ្តួចផ្តើមភាពជាដៃគូហិរញ្ញវត្ថុថ្មីមួយ ជាមួយនឹងក្រុមហ៊ុន ខៀវ អូតូ ខូអិលធីឌី ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយ រថយន្ត BYD នៃសាខាមុនីវង្សនៅក្នុងប្រទេសកម្ពុជា។ ការចុះអនុស្សារណៈនៃការយោគយល់គ្នា ប្រារព្ធឡើងនៅសាលតាំងបង្ហាញរថយន្ត…

[ទីផ្សារបរទេស] ក្រុមហ៊ុន BYD បានបង្ហាញឲ្យដឹងថាក្នុងអំឡុងពេលឆមាសទីមួយនៃឆ្នាំ២០២៣នេះ ប្រាក់ចំណេញរបស់ខ្លួនបានកើនឡើងរហូតដល់ ២០៤,៧% ជាមួយកំណត់ត្រាលក់ថ្មី និងបានគ្រងតំណែងជាក្រុមហ៊ុនលក់រថយន្តបានច្រើនជាងគេនៅប្រទេសចិន។ BYD និយាយថា ប្រាក់ចំណេញដុល ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៣នេះ បានកើនឡើងដល់ចំនួន ១,៥ពាន់លានដុល្លារ ដែលកើនឡើង ២០៤,៧% ធៀបនឹងឆ្នាំមុន។ តាមសារព័ត៌មាន Reuters ឲ្យដឹងដែរថា ប្រាក់ចំណេញក្នុងត្រីមាសទីពីររបស់…

[ទីផ្សារបរទេស] ក្រុមហ៊ុន BYD នឹងធ្វើការដកចេញនូវពាក្យស្លោក ‘Build Your Dreams’ ចេញពីផ្នែកខាងក្រោយនៃរថយន្តអគ្គិសនីដែលដាក់លក់លើទីផ្សារចក្រភពអង់គ្លេស បន្ទាប់ពីទទួលបានពាក្យត្អូញត្អែរច្រើនគួរសមពីអតិថិជន តំណាងចែកចាយ និងពីស្ថាប័នព័ត៌មានផងដែរ។ រថយន្ត Atto 3 SUV គឺជារថយន្តដំបូងដែល BYD ដាក់លក់លើទីផ្សារចក្រភពអង់គ្លេស ដោយវាមានបំពាក់ពាក្យមួយឃ្លាលើផ្នែកខាងក្រោយនៃរថយន្ត ហើយសូម្បីតែរថយន្ត…

កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Ford Motor Co កំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD Co ជុំវិញការលក់រោងចក្រផលិតនៅប្រទេសអាល្លឺម៉ង់។ រោងចក្រដែលកំពុងពិភាក្សាគឺជារោងចក្រ Saarlouis ដែលការផលិតរថយន្តត្រូវបានគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥ ដោយរបាយការណ៍របស់ WSJ បាននិយាយថា ការពិភាក្សានៅតែស្ថិតក្នុងដំណាក់កាលបឋម…