Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»BYD និង Uber សហការគ្នាប្រើប្រាស់រថយន្តអគ្គិសនីចំនួន ១០ មុឺនគ្រឿងជាមធ្យោបាយដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប
    យានយន្ត

    BYD និង Uber សហការគ្នាប្រើប្រាស់រថយន្តអគ្គិសនីចំនួន ១០ មុឺនគ្រឿងជាមធ្យោបាយដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប

    August 1, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [បរទេស] កាលពីពេលថ្មីៗនេះ​ ក្រុមហ៊ុនផលិតរថយន្ត BYD និងក្រុមហ៊ុន Uber បានធ្វើការប្រកាសសហការគ្នាដើម្បីប្រើប្រាស់រថយន្តអគ្គិសនីចំនួន ១០ មុឺនគ្រឿងរបស់ BYD ជាមធ្យោបាយដឹកជញ្ជូនក្នុងតំបន់តំបន់អឺរ៉ុប ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័នបំពុលបរិយាកាស។

    ពាណិជ្ជកម្ម

    កិច្ចសហការនេះគ្រោងនឹងចាប់ផ្តើមនៅអឺរ៉ុប និងអាមេរិកឡាទីន ហើយគ្រោងនឹងពង្រីកទៅកាន់តំបន់មជ្ឈិមបូព៌ា កាណាដា អូស្ត្រាលី និងនូវែលសេឡង់ ជាដើម (ភាពជាដៃគូនេះមិនរាប់បញ្ចូលសហរដ្ឋអាមេរិកទេ)។ លើសពីនេះ Uber និង BYD គ្រោងនឹងប្រើប្រាស់បច្ចេកវិទ្យាបើកបរដោយខ្លួនឯងទៅក្នុងរថយន្តរបស់ពួកគេផងដែរ។

    ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ភាពជាដៃគូរបស់ពួកគេនឹងគាំទ្រដល់ការផ្លាស់ប្តូរថ្មីមួយចំនួនដូចជាការបញ្ចុះតម្លៃដល់អ្នកបើកបរលើការថែទាំយានយន្ត ការគិតប្រាក់ ការផ្តល់ហិរញ្ញប្បទាន និងការជួសជុល ជាដើម។ នាយកប្រតិបត្តិ Uber លោក Dara Khosrowshahi បានលើកឡើងដោយកត់សម្គាល់ថា ការផ្លាស់ប្តូរថ្មីនេះនឹងអាចកាត់បន្ថយការបំភាយឧស្ម័នបានដល់ទៅ ៤ ដង បើប្រៀបធៀបទៅនឹងការបើកបរធម្មតាតាមដងផ្លូវ។

    គួរឲដឹងថា កាលពីខែមករាកន្លងទៅក្រុមហ៊ុន Uber ក៏បានប្រកាសពីកិច្ចសហការរបស់ខ្លួនជាមួយ Tesla ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់រថយន្ត EV របស់ខ្លួននៅសហរដ្ឋអាមេរិក ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័ននៅក្នុងទីក្រុងសហរដ្ឋអាមេរិក និងកាណាដា ត្រឹមឆ្នាំ២០៣០។

    ប្រភពៈ CarsNewsChina

    BYD Uber
    Share. Facebook Telegram WhatsApp
    Previous ArticleHuawei ចេញស្មាតហ្វូនបត់អេក្រង់ថ្មីគ្រោងមកដល់ឆាប់ៗនេះក្នុងទីផ្សារប្រទេសចិន
    Next Article ផ្លូវការ! កុំព្យូទ័រយួរដៃ Lenovo Yoga Slim 7x នឹងចេញលក់នៅក្នុងប្រទេសឥណ្ឌាជាមួយតម្លៃលក់ចាប់ពី ១ ៦០០ ដុល្លារ

    Related Posts

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.