Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ផ្លូវការ! កុំព្យូទ័រយួរដៃ Lenovo Yoga Slim 7x នឹងចេញលក់នៅក្នុងប្រទេសឥណ្ឌាជាមួយតម្លៃលក់ចាប់ពី ១ ៦០០ ដុល្លារ
    បច្ចេកវិទ្យា

    ផ្លូវការ! កុំព្យូទ័រយួរដៃ Lenovo Yoga Slim 7x នឹងចេញលក់នៅក្នុងប្រទេសឥណ្ឌាជាមួយតម្លៃលក់ចាប់ពី ១ ៦០០ ដុល្លារ

    August 1, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Lenovo India បានប្រកាសថាខ្លួននឹងធ្វើការនឹងចេញលក់ជាផ្លូវការនូវកុំព្យូទ័រយួរដៃសេរ៊ីថ្មី Lenovo Yoga Slim 7x នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នេះ ក្នុងប្រទេសឥណ្ឌា ជាមួយតម្លៃចាប់ពី ១ ៦០០ ដុល្លារ។

    ការប្រកាសនេះត្រូវបានធ្វើឡើងដោយអ្នកនាង Chandrika Jain ដែលជា CMO នៃក្រុមហ៊ុន Lenovo India ផ្ទាល់ដោយបានបញ្ជាក់ក្រោយពេលបញ្ជាប់ព្រឹត្តិការណ៍ Snapdragon ដែលធ្វើឡើងក្នុងប្រទេសឥណ្ឌាកាលពីដើមសប្តាហ៍នេះថាក្រុមហ៊ុន Lenovo នឹងនាំយកកុំព្យូទ័រយួរដៃ Yoga Slim X ទៅកាន់ប្រទេសឥណ្ឌាផ្ទាល់នៅក្នុងខែនេះ។

    ពាណិជ្ជកម្ម

    កុំព្យូទ័រយួរដៃ Yoga Slim 7x ដំណើរការដោយបន្ទះឈីប Snapdragon X Elite/CPU Qualcomm Oryon 12-core/Qualcomm Adreno GPU និង Qualcomm Hexagon NPU សម្រាប់ដំណើរការមុខងារ AI កម្រិតខ្ពស់ ដែលអាចដំណើរការប្រតិបត្តិការ (TOPS) បានរហូតដល់ ៤៥ ពាន់ពាន់លានក្នុងមួយវិនាទី។

    កុំព្យូទ័រយួរដៃនេះមានទម្ងន់ស្រាល ១,២ គីឡូក្រាម និងកម្រាស់ ១២,៩ មីលីម៉ែត្រ បំពាក់ដោយអេក្រង់ ១៤,៥ អ៊ីញ OLED 3K 90Hz មានកម្រិតពន្លឺ 1000nits ។ លើសពីនេះទៅទៀត វា​មានភ្ជាប់មកជាមួយ​ក្ដារចុច​ ១,៥ មីលីម៉ែត្រ, ថ្នាំកូត​ប្រឆាំង​នឹង​ប្រេង, FHD MIPI IR webcam, មីក្រូហ្វូន Voice ID ចំនួន៤, រន្ធសំឡេងចំនួន៤, រន្ធ USB ចំនួន៣, រន្ធ Type-C ចំនួន៤, រន្ធដោតអូឌីយ៉ូ និងរន្ធ HDMI 2.1 ជាដើម។

    ខាងក្រោមនេះជាលក្ខណៈ​ពិសេស​ផ្សេងទៀតរបស់កុំព្យូទ័រយួរដៃ Lenovo Yoga Slim 7x ៖

    • ប្រព័ន្ធប្រតិបត្តិការ៖ Windows 11 Home 64
    • RAM៖ 16GB
    • Storage៖ 512GB
    • កាមេរ៉ា៖ 1080P FHD IR Hybrid ជាមួយមីក្រូហ្វូនពីរ
    • ក្ដារចុច៖ Backlit, Cosmic Blue
    • គាំទ្រ៖ Wi-Fi 7 2×2 BE 320MHz & Bluetooth 5.3
    • ថាមពលថ្ម៖ 4 Cell Li-Polymer 70Wh
    • ខ្សែថាមពល៖ 65W USB-C 90% PCC 3pin អាដាប់ទ័រ AC
    • ពណ៌៖ Cosmic Blue
    • តម្លៃ៖ ចាប់ពី ១ ៦០០  ដុល្លារ (ប្រទេសឥណ្ឌា)
    ប្រភពៈ FoneArena

    Lenovo India Lenovo Yoga Slim 7x
    Share. Facebook Telegram WhatsApp
    Previous ArticleBYD និង Uber សហការគ្នាប្រើប្រាស់រថយន្តអគ្គិសនីចំនួន ១០ មុឺនគ្រឿងជាមធ្យោបាយដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប
    Next Article ញាក់សាច់! ទូរស័ព្ទដៃលំដាប់ថវិកា Realme 13 Pro Series ទទួលបានការកក់ចំនួន ១មុឺនគ្រឿង ត្រឹមតែ ៦ម៉ោងប៉ុណ្ណោះក្នុងប្រទេសឥណ្ឌា

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.