Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»Huawei ចេញស្មាតហ្វូនបត់អេក្រង់ថ្មីគ្រោងមកដល់ឆាប់ៗនេះក្នុងទីផ្សារប្រទេសចិន
    បច្ចេកវិទ្យា

    Huawei ចេញស្មាតហ្វូនបត់អេក្រង់ថ្មីគ្រោងមកដល់ឆាប់ៗនេះក្នុងទីផ្សារប្រទេសចិន

    July 31, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Huawei បានធ្វើការដាក់បង្ហាញចេញនូវស្មាតហ្វូនបត់អេក្រង់សេរ៊ីថ្មី Huawei nova Flip ក្នុងទីផ្សារប្រទេសចិន ដោយគ្រោងចេញលក់ជាផ្លូវការក្នុងពេលឆាប់ៗនេះ ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ធ្វើការបង្ហាញនៅឡើយទេ។

    ស្មាតហ្វូននេះនឹងបំពាក់ដោយបន្ទះអេក្រង់ខាងមុខទំហំ ៦,៩៤ អ៊ីញ OLED 120Hz និងអេក្រង់ខាងក្រោយទំហំ ២,១៤ អ៊ីញ OLED 60Hz និងមានកម្រិតពន្លឺ 1600 nits ដំណើរការដោយបន្ទះឈីប Kirin 9000S ព្រមទាំងមានជម្រើស RAM 12GB និងអង្គចងចាំ 256GB/512GB/1TB ចេញពីប្រអប់។ លើសពីនេះទៅទៀត ក៏ទទួលបានថាមពលថ្ម 4,400mAh និងដុំសាកល្បឿនលឿនទំហំ ៦៦ វ៉ាត់ ផងដែរ។

    Huawei nova Flip មានទម្ងន់ ១៩៩ ក្រាម និងកម្រាស់ ៦,៩ ម.ម ពេលលាត និងកម្រាស់ ១៥,០៨ ម.ម ពេលបត់ សម្រាប់ផ្នែកខាងក្រោយត្រូវបានរចនាឡើងពីស្បែកនិងកញ្ជក់ អមជាមួយពណ៌តួខ្លួនចំនួន ៤ រួមមាន ស ខ្មៅ បែតង និងផ្កាឈូក។ សម្រាប់ផ្នែកកាម៉េរ៉ាវិញ ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP OIS លេនថតមុំប្លង់ទូលាយទំហំ 8MP និងកាម៉េរ៉ាខាងមុខមានទំហំ 32MP ។

    ពាណិជ្ជកម្ម

    ប្រភពៈ GSMArena

    Huawei Huawei nova Flip
    Share. Facebook Telegram WhatsApp
    Previous Articleចិនចេញ AI ថ្មី បង្កើតវីដេអូត្រឹម ៣០វិនាទី ត្រៀមវៃផ្តួល Sora AI របស់ OpenAI
    Next Article BYD និង Uber សហការគ្នាប្រើប្រាស់រថយន្តអគ្គិសនីចំនួន ១០ មុឺនគ្រឿងជាមធ្យោបាយដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.