Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»BYD ចេញឡានថ្មី តម្លៃ ២មុឺនដុល្លារជាង សាកម្តងជិះបានខ្ទង់ ៦០០គ.ម
    យានយន្ត

    BYD ចេញឡានថ្មី តម្លៃ ២មុឺនដុល្លារជាង សាកម្តងជិះបានខ្ទង់ ៦០០គ.ម

    August 9, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនី BYD Seal សេរ៊ីឆ្នាំ២០២៥ ជាផ្លូវការ ជាមួយតម្លៃលក់ចាប់ពី ២៤ ​៥០០ ដុល្លារ ដល់ ៣៣​ ៤០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។

    ពាណិជ្ជកម្ម

    រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 Evo មានប្រវែងតួខ្លួនសរុប ៤ ៨០០ ម.ម ទទឹង ១ ៨៧៥ ម.ម កម្ពស់ ១ ៤៦០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩២០ ម.ម ដំណើរការដោយ៖

    • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ វិលកង់ក្រោយ ផលិតកម្លាំងបាន ២២៨ សេះ
    • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ វិលកង់ក្រោយ ផលិតកម្លាំងបាន ៣០៨ សេះ
    • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD ផលិតកម្លាំងបាន ៥២៣ សេះ

    ខណៈវាទទួលបានជម្រើសអាគុយចំនួន ២ រួមមាន ៦១ គីឡូវ៉ាត់ម៉ោង និង ៨០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៥១០ គីឡូម៉ែត្រ ទៅ​ ៦៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង រត់ស្ទុះពី ០-១០០ គ.ម/ម៉ោង ចំណាយពេល ៣,៨ វិនាទី មាន Top-speed ២៤០ គ.ម/ម៉ោង គាំទ្រការសាកថ្មល្បឿនលឿន អាចសាកឡើងពី ១០ ទៅ ៨០ ភាគរយ ក្នុងរយៈពេល ២៥ នាទី ប៉ុណ្ណោះ។

    សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះ នៅតែប្រើប្រាស់ការឌីស្សាញជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រ និងដៃទ្វារអគ្គិសនីី។ លើសពីនេះទៅទៀត​ រថយន្តនេះ បានទទួលការអាប់ឌែតប្រព័ន្ធជើងក្រោមផងដែរ។

    ចំពោះផ្នែកខាងក្នុង ទទួលបានការរចនាថ្មី រួមជាមួយគ្រឿងបរិក្ខាស្តង់ដារមួយចំនួនរួមមាន កុងទ័របង្ហាញព័ត៌មានឌីជីថល អេក្រង់ព័ត៌មានកម្សាន្ត touchscreen កន្លែងសាកថ្មឥតខ្សែ អេក្រងលើកញ្ជក់ ម៉ាស៊ីនត្រជាក់អូតូនិងប្រព័ន្ធ ADAS ជាច្រើនទៀតដូចជា ពោងសុវត្ថិភាពចំនួន ១៣ ចំនុច ជាដើម៕

    ប្រភពៈ CarNewsChina

    BYD BYD Seal
    Share. Facebook Telegram WhatsApp
    Previous ArticleHUAWEI ចេញនាឡិកាដៃថ្មី តម្លៃ ១២១ ដុល្លារ អាចចុះទឹកបាន ៥០ម៉ែត្រ
    Next Article រូ​បរាងថ្មីរបស់ Toyota Camry HEV ឆ្នាំ២០២៤ គ្រោងចេញលក់នៅថៃ ក្នុងខែតុលានេះ

    Related Posts

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.