Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»រូ​បរាងថ្មីរបស់ Toyota Camry HEV ឆ្នាំ២០២៤ គ្រោងចេញលក់នៅថៃ ក្នុងខែតុលានេះ
    យានយន្ត

    រូ​បរាងថ្មីរបស់ Toyota Camry HEV ឆ្នាំ២០២៤ គ្រោងចេញលក់នៅថៃ ក្នុងខែតុលានេះ

    August 9, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota Thailand បានធ្វើការប្រកាសគ្រោងដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Toyota Camry HEV សេរ៊ីឆ្នាំ២០២៤ ក្នុងប្រទេសថៃផ្ទាល់ នៅដើមខែតុលា ឆ្នាំ២០២៤ នេះ ខណៈតម្លៃលក់ប្រហែលខ្ទង់ ៤៧ ​១០០ ដុល្លារ ដល់ ៥១ ៣០០ ដុល្លារ ។

    គួរបញ្ចាក់ផងថា រថយន្ត Toyota Camry HEV សេរ៊ីឆ្នាំ២០២៤ របស់ប្រទេសថៃគឺទទួលបាន ៣ ជម្រើសរួមមាន HEV | HEV Premium | HEV Premium Luxury ។

    ពាណិជ្ជកម្ម

    រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-Platform មានប្រវែងតួខ្លួនសរុប ៤ ៨៨៥ ម.ម ទទឹង ១ ៨៤០ ម.ម កម្ពស់ ១ ៤៤៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២៥ ម.ម ដំណើរការដោយម៉ាសុីនកូនកាត់ Toyota Hybrid System II ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ២,៥ លីត្រ ទំហំ ៤ សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបានសរុបខ្ទង់ពី ២១១ ទៅ ២៣០ សេះ ភ្ជាប់ដោយប្រអប់លេខ E-CVT ប្រភេទបើកបរប៉ុង ១ FWD​ ។

    សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះ មានភាពស្ព័រខ្លាំងបំពាក់ជាមួយប៉ាណាមុខទំហំធំអបជាមួយចង្កៀងមុខ LED អូសកាត់ពីម្ខាងទៅម្ខាងដ៏ស្លីម និងចង្កៀងក្រោយរាងអក្សរ C ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩ អ៊ីញ និងដៃទ្វារប្រភេទ Flush-door ជាដើម។

    ចំពោះផ្នែកខាងក្នុង ទទួលបានការរចនាថ្មី រួមជាមួយគ្រឿងបរិក្ខាស្តង់ដារមួយចំនួនរួមមាន កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២,៣ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay  Android Auto ឥតខ្សែ ក៏ដូចជា កន្លែងសាកថ្មឥតខ្សែ អេក្រងលើកញ្ជក់ទំហំ ១០ អ៊ីញ ដំបូលកញ្ជក់ panoramic sunroof ប្រព័ន្ធសម្លេង JBL ចំនួន ៦ ចំនុច ម៉ាស៊ីនត្រជាក់ ៣ ចំនុច ហើយកៅអីខាងក្រោយអាចបត់បែនបាន ៨ ចំនុច រួមជាមួយប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ដូចជា blind spot ហ្វ្រាំងអូតូ ប្រព័ន្ធរក្សាគន្លង និងមុុខងារផ្សេងៗទៀត។

    គួរឲដឹងផងថា Toyota Camry HEV សេរ៊ីឆ្នាំ២០២៤ ត្រូវបានចេញលក់ជាផ្លូវការនៅសហរដ្ឋអាមេរិក នៅក្នុងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅប្រទេសចិននៅក្នុងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតៃវ៉ាន់នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។ ខណៈ specs របស់រថយន្តនេះនៅក្នុងប្រទេសថៃនឹងរួមបញ្ជូលគ្នារវាងប្រទេសខាងលើទាំង ៣ របស់នេះ៕

    ប្រភពៈ Autolifethailand

    Toyota Toyota Camry HEV
    Share. Facebook Telegram WhatsApp
    Previous ArticleBYD ចេញឡានថ្មី តម្លៃ ២មុឺនដុល្លារជាង សាកម្តងជិះបានខ្ទង់ ៦០០គ.ម
    Next Article មកស្គាល់អគារខ្ពស់ជាងគេនៅថៃទាំងអស់គ្នា

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.