King Power Mahanakhon គឺជាអគារដែលមានកម្ពស់ខ្ពស់លំដាប់ទី១ ក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះ ដែលមានទីតាំងស្ថិតចំកណ្តាលទីក្រុងបាងកកផ្ទាល់តែម្តង។ អគារនេះ មានប្រវែង ៣១៤ ម៉ែត្រ ស្មើរនឹង ៧៧ ជាន់ ដែលក្នុងនោះ ៥ ជាន់ ជាជាន់ក្រោមដីសម្រាប់ផ្ទុករថយន្ត ចំណែកជាន់ទី ៧៣ ដល់ ៧៨ ជាកន្លែងកម្សាន្ត សម្រាប់លំហែកាយ ផ្តិតយកទិដ្ឋភាពរបស់ទីក្រុងទីក្រុងបាងកកទាំងមូល។
Mahanakhon គឺជាប្រភេទអគារពាណិជ្ជកម្មដែលរួមបញ្ជូលទាំង ការិយាល័យ សណ្ឋាគារ ភោជនីយដ្ឋាន និងហាងលក់ទំនិញល្បីៗជុំវិញពិភពលោកប្រមូលផ្តុំនៅទីនោះ។ គួរឲដឹងថា សម្រាប់តម្លៃសំបុត្រចូលកម្សាន្តក្នុងអគារនេះមានតម្លៃប្រហែលខ្ទង់ ២៤ ដុល្លារ អាចកម្សាន្តបានរយៈពេល ២ ម៉ោង។
អគារ Mahanakhon ត្រូវបានវិនិយោគសាងសង់ឡើយដោយក្រុមហ៊ុន King Power របស់ប្រទេសថៃផ្ទាល់ក្រោមការបោះទុនទឹកប្រាក់ប្រមាណជិត ១ ពាន់លានដុល្លារ។ អគារនេះ បានបើកការរដ្ឋានសាងសង់នៅក្នុងឆ្នាំ២០១១ ហើយបញ្ចប់ការសាងសង់ជាផ្លូវការនៅក្នុងឆ្នាំ ២០១៦ និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងឆ្នាំនោះផងដែរ ដែលត្រូវបានរចនាដោយស្ថាបត្យករលោក Ole Scheeren ៕