កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន HUAWEI បានប្រកាសចេញលក់ជាផ្លូវការនូវនាឡិកាដៃលំដាប់ថវិកាសេរ៊ីថ្មីរបស់ខ្លួនគឺ HUAWEI Watch Fit 2 ដែលមានតម្លៃលក់ខ្ទង់ ១២១ ដុល្លារ ក្នុងទីផ្សារប្រទេសឥណ្ឌា។
នាឡិកាដៃ HUAWEI Watch Fit 2 បំពាក់ដោយបន្ទះអេក្រង់ ១,៧៤ អ៊ីញ AMOLED មានកម្រិតបង្ហាញ ៣៣៦ x ៤៨០ ភីកសែល និងដង់ស៊ីតេ ៣៣៦ PPI អាចកាន់ថ្មបាន ១០ថ្ងៃ និងមានអង្គផ្ទុក ៤ ជីកាប៊ៃ ។ នាឡិកាដៃនេះ មានទម្ងន់ ២៦ ក្រាម និងកម្រាស់ ១០,៨ មីលីម៉ែត្រ ទទួលការរចនាតួខ្លួនពណ៌ប្រផេះ អាចដកដាក់ខ្សែបាន។
វាត្រូវបានបំពាក់មុខងារតាមដានសុខភាពជាច្រើនដែលអនុញ្ញាតឱ្យអ្នកតាមដានចង្វាក់បេះដូង សុខភាព និងសកម្មភាពកីឡាផ្សេងទៀតចំនួន ៩៧ រួមទាំងការហាត់ប្រាណទូទៅ ដូចជាការរត់ ហែលទឹក លោតខ្សែ និងការជិះកង់ជាដើម។ លើសពីនេះពីនេះទៅទៀត វាបំពាក់ដោយប្រព័ន្ធ GPS ឧបករណ៍ចាប់សញ្ញា និងអាវការពារទឹក 5ATM ផងដែរ (អាចចុះទឹកបាន ៥០ម៉ែត្រ)៕