កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Automattic បានដាក់់បង្ហាញចេញនូវ AI ថ្មីមួយដែលត្រូវបានរចនាឡើងដើម្បីជួយសម្រួលការងាររបស់អ្នកប្រើប្រាស់ក្នុងការសរសេរអត្ថបទ សង្ខេបអត្ថបទ នៅក្នុងគេហទំព័រ WordPress.com របស់ខ្លួន។

AI នេះ ប្រើសម្រាប់សរសេរអត្ថបទ ក៏ដូចជា សង្ខេបអត្ថបទ វិភាគអត្ថបទ និងផ្តល់យោបល់ដើម្បីកែសម្រួលប្រយោគ កែតម្រូវ ធានាឱ្យមានភាពត្រឹមត្រូវមួយរយភាគរយ។ វាអាចពន្យល់ និងបកប្រែពាក្យ និងវាក្យសព្ទដែលមានភាពស្មុគ្រស្មាញហួសហេតុ ដោយស្វ័យប្រវត្តិ។ គួរបញ្ជាក់ថា Write Brief AI គឺជាផ្នែកមួយនៃ Jetpack ដែលមានលក្ខណៈពិសេសអាចប្រើដោយមិនគិតថ្លៃ ប៉ុន្តែបច្ចុប្បន្ននេះ វាដំណើរតែភាសាអង់គ្លេសប៉ុណ្ណោះ។
![]()
លើសពីនេះទៅទៀត ក្រុមហ៊ុន Automattic បានប្តេជ្ញាចិត្តអភិវឌ្ឍន៍ AI នេះ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន និងពង្រីក សក្ដានុពលរបស់ AI នេះសម្រាប់ប្រើប្រាស់ទូទាំងពិភពលោក ដែលអាចឲអ្នកប្រើប្រាស់ផលិតមាតិកាបានកាន់តែប្រសើរឡើង៕




