នៅក្នុងឆ្នាំ ២០១០ មានតែរថយន្តអគ្គិសនីចំនួន ១៧ ០០០ គ្រឿងប៉ុណ្ណោះនៅលើពិភពលោក។ ដោយឡែក នៅឆ្នាំ ២០១៩ ចំនួននេះបានកើនឡើងដល់ ៧,២ លានគ្រឿង។ នេះបើយោងតាមអង្គការអន្តររដ្ឋាភិបាលស្វ័យភាព IEA។
Browsing: អាជីវកម្ម & សេដ្ឋកិច្ច
ធនាគារពិភពលោកបាននិយាយថា ជាមួយនឹងកំណើន GDP ចំនួន ២,៨ ភាគរយ ប្រទេសវៀតណាមបានស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត នៅលើពិភពលោក ដែលកំពុងរងគ្រោះដោយសារតែជំងឺកូវីដ១៩ នៅឆ្នាំនេះ។
ការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសឆ្លងកូវីដ១៩ បានបង្កឲ្យមានការរឹតត្បិតកាន់តែខ្លាំងនៅក្នុងចក្រភពអង់គ្លេសដោយមានប្រទេសជាច្រើនទៀតអនុវត្តការរឹតបន្តឹងការធ្វើដំណើរថ្មី និងបិទព្រំដែនផងដែរ។ សកម្មភាពទាំងនេះបានបណ្តាលឲ្យមានការពន្យាពេលនៃការដឹកជញ្ចូន ដែលជៀសមិនរួច ជាមូលហេតុធ្វើឲ្យក្រុមហ៊ុន Toyota សម្រេចចិត្តបិទផលិតកម្មរបស់ខ្លួន នៅចក្រភពអង់គ្លេស និងបារាំង ដែលចាប់ផ្តើមនៅថ្ងៃនេះតែម្តង។ អ្នកនាំពាក្យក្រុមហ៊ុន Toyota លោក Shino Yamada បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលថា “ការបិទព្រំដែនបានធ្វើឲ្យរំខានដល់ការដឹកជញ្ជូនគ្រឿងបន្លាស់”។ បារាំងបានធ្វើការយ៉ាងរហ័សដើម្បីបិទព្រំដែនរបស់ខ្លួន បន្ទាប់ពីទទួលបានព័ត៌មានអំពីការឆ្លងរាលដាលថ្មីនៃកូវីដ១៩។…
ក្រុមហ៊ុនជប៉ុនចំនួន ២២ បន្ថែមទៀតបានចុះបញ្ជីប្រទេសវៀតណាម ជាទិសដៅវិនិយោគបន្ទាប់របស់ពួកគេ ក្រោមគ្រោងការណ៍ដែលរដ្ឋាភិបាលជប៉ុននឹងផ្តល់មូលនិធិផ្លាស់ប្តូរផលិតកម្មពីប្រទេសចិន។
កាលពីថ្ងៃច័ន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ នេះ ក្រសួងហិរញ្ញវត្ថុជប៉ុន បានឲ្យដឹងថា គណៈរដ្ឋមន្រ្តីជប៉ុនបានអនុម័តនូវសេចក្តីព្រាងថវិកាចំនួន ១,០៣ ពាន់ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ដែលចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ ២០២១ ខណៈដែលជំងឺឆ្លងកូវីដ១៩ បានដាក់សម្ពាធលើហិរញ្ញវត្ថុសាធារណៈដ៏ធ្ងន់ធ្ងររួចទៅហើយ។ ថវិកាប្រចាំឆ្នាំ ១០៦,៦ ពាន់ពាន់លានយ៉េន ឬស្មើនឹង…
ប្រទេសវៀតណាមបានក្លាយអ្នកនិយមយីហោជាតិ ដែលមានការរីកចម្រើនលឿនបំផុត ដោយតម្លៃរបស់វាបានកើនឡើងយ៉ាងខ្លាំង ពោលគឺ ២៩ ភាគរយ ស្មើនឹង ៣១៩ ពាន់លានដុល្លារ នៅក្នុងចំណាត់ថ្នាក់ពិភពលោកចុងក្រោយរបស់ខ្លួន។
United Airlines បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ចុងក្រោយបង្អស់ ដែលប្រកាសពីពេលវេលាដើម្បីហោះហើរយន្តហោះ Boeing 737 MAX ម្តងទៀត ដោយនិយាយថា យន្ដហោះនេះនឹងចាប់ផ្តើមហោះហើរឡើងវិញនៅខែកុម្ភៈ។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានសម្ពោធកំពង់ផែ Patimban នៅខេត្ត West Java កាលពីថ្ងៃអាទិត្យដោយនិយាយថា ច្រកទ្វារថ្មីនេះនឹងមានតួនាទីជាយុទ្ធសាស្ត្រក្នុងការជំរុញសេដ្ឋកិច្ច ដែលកំពុងជួបបញ្ហាដោយសារជំងឺរាតត្បាតកូវីដ១៩។
ក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ SCG Group របស់ប្រទេសថៃ បានចុះបញ្ជីទិញភាគហ៊ុន ៩៤,១ ភាគរយ នៅក្នុងក្រុមហ៊ុនវេចខ្ចប់របស់ប្រទេសវៀតណាម Bien Hoa Packaging Jsc។
Bitcoin បានឈានដល់ការបំបែកកំណត់ត្រាថ្មីមួយទៀត ដោយឡើងថ្លៃខ្ពស់ជាង ២០ ០០០ដុល្លារ មិនធ្លាប់មានទេពីមុនមក។
