Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»វៀតណាម ស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតលើលោក ក្នុងឆ្នាំ ២០២០
    អាជីវកម្ម & សេដ្ឋកិច្ច

    វៀតណាម ស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតលើលោក ក្នុងឆ្នាំ ២០២០

    December 24, 20201 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ធនាគារពិភពលោកបាននិយាយថា ជាមួយនឹងកំណើន GDP ចំនួន ២,៨ ភាគរយ ប្រទេសវៀតណាមបានស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត នៅលើពិភពលោក ដែលកំពុងរងគ្រោះដោយសារតែជំងឺកូវីដ១៩ នៅឆ្នាំនេះ។

    ពាណិជ្ជកម្ម

    យោងតាមរបាយការណ៍របស់ធនាគារពិភពលោក បានឲ្យដឹងថា ប្រទេសនេះនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៣ នៅក្នុងទ្វីបអាស៊ី ដែលនឹងមានកំណើនវិជ្ជមាននៅឆ្នាំនេះ ខណៈប្រទេសផ្សេងទៀតគឺ ប្រទេសចិន និងប្រទេសមីយ៉ាន់ម៉ា។

    ដោយឡែក សេដ្ឋកិច្ចរបស់ប្រទេសផ្សេងទៀតនឹងធ្លាក់ចុះ ដូចជា ថៃ និងហ្វីលីពីន ទំនងជាធ្លាក់ចុះ ៧,១ ភាគរយ និង ៨,៣ ភាគរយឯណោះ។

    បើទោះបីជាកំណើនសេដ្ឋកិច្ចចំនួន ២,៨ ភាគរយរបស់វៀតណាម ទាបជាងឆ្នាំមុន (៧ ភាគរយ) ក៏ដោយ ក៏ប្រទេសនេះនៅតែជាចំណុចលេចធ្លោដដែល ខណៈដែលសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះ ៤,៤ ភាគរយ។

    គួរឲ្យដឹងថា ប្រទេសវៀតណាមអាចទទួលបានកំណើនសេដ្ឋកិច្ចវិជ្ជមាននេះ ដោយសារការខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩៕

    វៀតណាម
    Share. Facebook Telegram WhatsApp
    Previous Articleដោយសារកូវីដ១៩! Toyota បិទរោងចក្រនៅចក្រភពអង់គ្លេស និងបារាំង
    Next Article ចិន កំពុងប្រណាំងយកតំណែងនាំមុខគេលើពិភពលោក ផ្នែកផលិតឡានអគ្គិសនី

    Related Posts

    មកស្គាល់ផ្សារពាណិជ្ជកម្មថា្នក់ជាតិដំបូងគេ “CambodiaTrade” ដែលប្រមូលផ្តុំនូវ ផលិតផលខ្មែររាប់ពាន់មុខ!

    December 26, 20251 Min Read

    ជាលើកទី៧ កម្ពុជាបានឈ្នះពានរង្វាន់អង្ករប្រណិតល្អបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៥!

    December 17, 20251 Min Read

    វីដេអូ Baby Shark តែមួយ! ប្រែអាជីវកម្មសាមញ្ញ ឲ្យក្លាយជាក្រុមហ៊ុនមានតម្លៃ ៤០០លានដុល្លារ

    November 27, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.