នៅក្នុងឆ្នាំ ២០១០ មានតែរថយន្តអគ្គិសនីចំនួន ១៧ ០០០ គ្រឿងប៉ុណ្ណោះនៅលើពិភពលោក។ ដោយឡែក នៅឆ្នាំ ២០១៩ ចំនួននេះបានកើនឡើងដល់ ៧,២ លានគ្រឿង។ នេះបើយោងតាមអង្គការអន្តររដ្ឋាភិបាលស្វ័យភាព IEA។
ក្នុងចំណោមរថយន្តអគ្គិសនីទាំងអស់នៅជុំវិញពិភពលោក ៤៧ ភាគរយគឺនៅក្នុងប្រទេសចិន។ ចិន ក៏ជាកន្លែងដែលមានរថយន្តក្រុងអគ្គិសនីចំនួន ៩៩ ភាគរយផងដែរលើពិភពលោក។
ជាមួយគ្នានេះ ចិន ក៏ជាអ្នកផលិតយានយន្តអគ្គិសនីដ៏ធំមួយផងដែរ ប៉ុន្តែអ្នកតាមដានឧស្សាហកម្មកត់សម្គាល់ថាអ្នកត្រួសត្រាយនៅលើទីផ្សាររថយន្តអគ្គិសនី មិនមែនជាអ្នកក្នុងស្រុកឡើយ។
ទីផ្សាររថយន្តអគ្គិសនីបានវិវឌ្ឍន៍ជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ្នកដំបូងដែលចូលក្នុងទីផ្សារ គឺក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក ដែលមិនផ្តោតលើរថយន្តប្រភេទ Premium ឡើយ។ ប៉ុន្តែនៅពេលដែលក្រុមហ៊ុន Tesla បានចូលមកដល់ទីផ្សារប្រទេសចិន ក្នុងឆ្នាំ២០១៣ វាក៏បង្កាត់ភ្លើងឲ្យឆេះខ្លាំងតែម្តង។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅប្រទេសចិន ឥឡូវនេះកំពុងពន្លឿនផែនការកំណើនអន្តរជាតិរបស់ពួកគេ។ មិនតែប៉ុណ្ណោះមេដឹកនាំទាំង ៣ ក្នុងវិស័យយានយន្តអគ្គិសនីរបស់ចិន បានចុះបញ្ជីដោយជោគជ័យនៅសហរដ្ឋអាមេរិក ដោយក្នុងនោះរួមមាន Frontrunner Nio, Li Auto និង Xpeng៕