[ប្រទេសថៃ] Binance ដែលកន្លែងទិញ-លក់ រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកបានសហការជាមួយក្រុមហ៊ុន Sarath Ratanavadi’s Gulf Energy Development ដើម្បីបង្កើតការទិញលក់លុយឌីជីថលនៅក្នុងប្រទេសអាសុីអាគ្នេយ៍។ ក្រុមហ៊ុន Gulf Energy បាននិយាយថា កិច្ចព្រមព្រៀងជាមួយ Binance គឺជាការឆ្លើយតបទៅនឹង “កំណើនយ៉ាងឆាប់រហ័ស” នៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ប្រទេសថៃនាពេលអនាគត នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនដែលបានដាក់ទៅផ្សារហ៊ុនទីក្រុងបាងកកកាលពីថ្ងៃចន្ទ។…
Browsing: សេដ្ឋកិច្ចពិភពលោក
ក្រុមហ៊ុន Panasonic Corp បាននិយាយថា ប្រាក់ចំណេញប្រតិបត្តិការក្នុងត្រីមាសទី១ របស់ខ្លួនបានកើនឡើងជាង ២៧ ដង លើសការរំពឹងទុក ខណៈតម្រូវការសម្រាប់គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងអាគុយរថយន្តបានងើបឡើងពីឆ្នាំមុនៗដែលរងការវាយប្រហាររបស់កូវីដ១៩។
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានរាយការណ៍ពីប្រាក់ចំណេញដែលកំពុងកើនឡើងខ្លាំង ខណៈអតិថិជនបានអាប់ដេតនូវឧបករណ៍ប្រើប្រាស់របស់ពួកគេឲ្យកាន់តែប្រសើរ និងស្វែងរកការផ្ទុកទិន្នន័យតាមរយៈ cloud storage ក្នុងអំឡុងពេលបិទខ្ទប់។
ទោះបីជាប្រទេសថៃកំពុងតែប្រឈមនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដ៏អាក្រក់បំផុតក៏ដោយ ក៏ការនាំចេញនៅតែបន្តរក្សាសន្ទុះកំណើន ដោយកើនឡើង ៤៣,៨% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែមិថុនា ដែលតំណាងឲ្យការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ១១ ឆ្នាំ។
តម្លៃនៃលុយឌីជីថល Bitcoin បានលោតឡើងហួស ៣០ ០០០ដុល្លារវិញ បន្ទាប់ពីលោក Elon Musk បាននិយាយថាក្រុមហ៊ុន Tesla ទំនងជាចាប់ផ្តើមទទួលយកវាជាការទូទាត់ឡើងវិញម្តងទៀត។
សមាគមក្រុមហ៊ុនអាកាសចរណ៍ថៃបាននិយាយនៅថ្ងៃពុធកន្លងទៅនេះថា ក្រុមហ៊ុនអាកាសចរណ៍ថៃចំនួន ៧ កំពុងតែស្វែងរកប្រាក់កម្ចីដែលមានការប្រាក់ទាបពីរដ្ឋាភិបាល ចំនួន ៥ ពាន់លានបាត ដើម្បីជួយពួកគេពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩។
ក្រុមហ៊ុន Zoom បានឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី ១៨ ខែកក្កដា ថា ក្រុមហ៊ុនបានព្រមព្រៀងទិញក្រុមហ៊ុន cloud software មួយឈ្មោះ Five9 Inc ក្នុងប្រតិបត្តិការភាគហ៊ុនទាំងអស់ដែលមានតម្លៃប្រហែល ១៤,៧ ពាន់លានដុល្លារ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កសិករវៀតណាមជិត ៨ ០០០ នាក់ បានចាប់ផ្តើមធ្វើពាណិជ្ជកម្មលើវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងរយៈពេល ៦ ខែដំបូង ពោលគឺកើនឡើង ១៩១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារអាជ្ញាធរជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។
ក្រសួងកសិកម្មនៃប្រទេសវៀតណាមបាននិយាយថា ការនាំចេញផលិតផលកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅឆមាសទីមួយនៃឆ្នាំ ២០២១ នេះ បានកើនឡើងដល់ ២៤ ពាន់លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំមុនគឺកើនឡើង ២៨,២ ភាគរយឯណោះ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការនាំចេញដែលមិនមែនជាប្រេងក្នុងស្រុករបស់សិង្ហបុរី បានកើនឡើងក្នុងល្បឿនលឿន ដល់ ១៥,៩ ភាគរយនៅក្នុងខែមិថុនា ដែលត្រូវបានជំរុញដោយតម្រូវការសកល សម្រាប់ផលិតផលដែលទាក់ទងនឹងអេឡិចត្រូនិច និងការកើនឡើងនៃការនាំចេញមិនមែនជាអេឡិចត្រូនិច ដូចជា គ្រឿងម៉ាស៊ីន និងគីមីឥន្ធនៈ ជាដើម។