ក្រុមហ៊ុន Zoom បានឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី ១៨ ខែកក្កដា ថា ក្រុមហ៊ុនបានព្រមព្រៀងទិញក្រុមហ៊ុន cloud software មួយឈ្មោះ Five9 Inc ក្នុងប្រតិបត្តិការភាគហ៊ុនទាំងអស់ដែលមានតម្លៃប្រហែល ១៤,៧ ពាន់លានដុល្លារ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Five9 នឹងក្លាយជាអង្គភាពប្រតិបត្តិការរបស់ក្រុមហ៊ុន Zoom ហើយនាយកប្រតិបត្តិរបស់វា គឺលោក Rowan Trollope នឹងក្លាយជាប្រធានក្រុមហ៊ុន Zoom និងបន្តធ្វើជាប្រធានអង្គភាព បន្ទាប់ពីកិច្ចព្រមព្រៀងដែលត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆមាសទីមួយ នៃឆ្នាំ ២០២២។
គួរឲ្យដឹងដែរថា Zoom បាននិងកំពុងតែក្លាយជាកម្មវិធីដ៏ល្បី និងចំណូលចិត្តរបស់អ្នកវិនិយោគ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ចាប់តាំងពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ស្របពេលដែលអាជីវកម្ម និងសាលារៀនជាច្រើន បានទទួលយកសេវាកម្មរបស់វាដើម្បីប្រើប្រាស់៕