យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Apple កំពុងតែពន្យាពេលនៃការវិលត្រលប់ចូលទៅធ្វើការនៅការិយាល័យរបស់ខ្លួនវិញ ស្របពេលករណីកូវីដ១៩ ទូទាំងពិភពលោកកំពុងកើនឡើង។
ក្រុមហ៊ុនផលិតទូរសព្ទ iPhone នេះ មានបំណងឲ្យបុគ្គលិករបស់ខ្លួនចូលធ្វើការវិញ រយៈពេល ៣ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីខែកញ្ញាទៅ ប៉ុន្តែឥឡូវនេះបានផ្អាកវិញ យ៉ាងហោចណាស់រហូតដល់ខែតុលា។
ប្រភពបានប្រាប់បុគ្គលិក Bloomberg ថានឹងត្រូវជូនដំណឹងយ៉ាងហោចណាស់មួយខែមុនពេលត្រលប់មកវិញ។ ទោះជាយ៉ាងណាក៏ដោយ ផែនការរបស់ក្រុមហ៊ុន Apple សម្រាប់ការវិលត្រលប់ចូលទៅធ្វើការនៅការិយាល័យវិញ ត្រូវបានបុគ្គលិកមួយចំនួនប្រឆាំងតវ៉ាយ៉ាងខ្លាំង។
គួររំលឹកឲ្យដឹងដែរថា កាលពីខែមិថុនា លោក Tim Cook បានផ្ញើសារប្រាប់ទៅកាន់បុគ្គលិកទាំងអស់ ដើម្បីឲ្យពួកគេចូលមកធ្វើការនៅការិយាល័យវិញ។ ប៉ុន្តែក្នុងនោះមានបុគ្គលិកមួយចំនួនមិនយល់ព្រមឡើយ៕