យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសចិននឹងអនុញ្ញាតឲ្យមានការកាត់ពន្ធសម្រាប់ការចំណាយលើកុមារអាយុក្រោម ៣ ឆ្នាំ ដែលជាផ្នែកមួយនៃការបន្ធូរបន្ថយយ៉ាងខ្លាំង នៅក្នុងគោលនយោបាយចិញ្ចឹមកូន ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃអត្រាកំណើតនៅក្នុងប្រទេស។
គួររំលឹកឲ្យដឹងដែរថា ចិនបានប្រកាសនៅថ្ងៃទី ៣១ ខែឧសភាថា ខ្លួននឹងអនុញ្ញាតឲ្យគូស្វាមីភរិយារៀបការមានកូនរហូតដល់ទៅ ៣ នាក់ ជំនួសឲ្យច្បាប់ចាស់ត្រឹមតែពីរនាក់ប៉ុណ្ណោះ។
ប្រតេសនេះបានលុបចោលនូវគោលនយោបាយកូនតែមួយ ដែលមានអាយុកាលច្រើនទសវត្ស នៅក្នុងឆ្នាំ ២០១៦ ដោយអនុញ្ញាតិឲ្យមានកូនពីរនាក់វិញ ដើម្បីព្យាយាម និងទប់ស្កាត់ហានិភ័យដល់សេដ្ឋកិច្ចរបស់ខ្លួន។
យោងតាមទិន្នន័យថ្មីៗបានបង្ហាញថា ប្រទេសចិនមានអត្រានៃការមានកូនត្រឹមតែ ១,៣ នាក់ក្នុងស្ត្រីម្នាក់ ក្នុងឆ្នាំ ២០២០ ខណៈដែលប្រទេសវ័យចំណាស់ផ្សេងទៀតដូចជា ជប៉ុន និងអ៊ីតាលី មានចំនួន ២,១ នាក់ក្នុងស្ត្រីម្នាក់៕