ទោះបីជាប្រទេសថៃកំពុងតែប្រឈមនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដ៏អាក្រក់បំផុតក៏ដោយ ក៏ការនាំចេញនៅតែបន្តរក្សាសន្ទុះកំណើន ដោយកើនឡើង ៤៣,៨% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែមិថុនា ដែលតំណាងឲ្យការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ១១ ឆ្នាំ។
ក្រសួងពាណិជ្ជកម្មថៃបានរាយការណ៍នៅថ្ងៃសុក្រនេះថា ការនាំចេញទំនិញគយបានកើនឡើង ៤ ខែជាប់គ្នា បន្ទាប់ពីទទួលបានកំណើន ៤១,៦ ភាគរយនៅក្នុងខែឧសភា, ១៣,១ ភាគរយនៅក្នុងខែមេសា និង ៨,៤៧ ភាគរយនៅក្នុងខែមីនាបន្ទាប់ពីការធ្លាក់ចុះ ២,៥៩ ភាគរយកាលពីខែកុម្ភៈ។
ជាមួយគ្នានេះដែរ ការនាំចេញទៅក្រៅប្រទេសមានចំនួន ២៣,៧ ពាន់លានដុល្លារ ដែលជាអត្រាកំណើនខ្ពស់បំផុត គិតចាប់ពីខែមិថុនាឆ្នាំ ២០១០។
ដោយឡែកការនាំចូលបានកើនឡើង ៥៣,៨ ភាគរយកាលពីខែមិថុនា ដល់ ២២,៨ ពាន់លានដុល្លារ។ យោងតាមស្ថិតិរបស់ក្រសួងខាងលើបានឲ្យដឹងថា ការនាំចេញផលិតផលកសិកម្ម និងកសិឧស្សាហកម្មបានកើនឡើង ៧ ខែជាប់ៗគ្នាជាមួយនឹងអត្រាកំណើន ៣៦% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែមិថុនា ដល់ ៣,៩៨ ពាន់លានដុល្លារ។
ផលិតផលដែលពង្រីកបានល្អគឺកៅស៊ូ (កើនឡើង ១១២%), បន្លែផ្លែឈើស្រស់, ហិរ, ក្លាសេ, កំប៉ុង និងកែច្នៃ (កើន ១១០%), ផលិតផលដំឡូងមី (កើន ៨១,៥%), អាហារសត្វចិញ្ចឹម (កើន ២៧,៧%), ខ្លាញ់សត្វ ឬ បន្លែ និងប្រេង (កើន ២២៧%) និងស្ករ (កើន ១៨,៨%)៕