Browsing: យានយន្ត

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Tesla បាននិយាយបញ្ជាក់ថា ពួកគេបានសម្រេចការផលិតរថយន្តអគ្គិសនីចំនួនទី ៧ លានគ្រឿង របស់ពួកគេកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។ ដែលនេះជាមោទកភាពមួយដ៏អស្ចារ្យមួយសម្រាប់ក្រុមហ៊ុន Tesla ។ បើនិយាយពីប្រវត្តិរបស់ក្រុមហ៊ុន Tesla ពួកគេបានសម្រេចការផលិតរថយន្តអគ្គិសនីទី ១ លានគ្រឿងរបស់ពួកគេនៅក្នុងដើមឆ្នាំ២០២០ បន្ទាប់ចំណាយពេលបង្កើតក្រុមហ៊ុនមួយនេះអស់រយៈពេល ១៦ឆ្នាំ។…

អញ្ជឹងនេះ គឺជារថយន្តអគ្គិសនីសុទ្ធ Mazda EZ-6 ស៊េរីថ្មីចុងក្រោយ ដែលទើបប្រកាសចេញលក់នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២២ ៨០០ ដុល្លារ ដល់ ២៨ ៥៥០ ដុល្លារ  ផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ និងអគ្គិសនីលាយសាំង។ សម្រាប់ Mazda EZ-6 ស៊េរីថ្មីនេះ…

កាលពីពេលថ្មីៗនេះ យោងតាមសារព័ត៌មានជាច្រើននៅក្នុងប្រទេសចិនបាននិយាយថា ការផលិតរថយន្តអគ្គិសនី Tesla Model Y ឫ Tesla Model Y Juniper កំពុងត្រូវបានផលិតនៅក្នុងរោងចក្រ Shanghai Gigafactory នៅប្រទេសចិន ដោយបរិមាណផលិតកម្មមានចំនួន ១២គ្រឿងក្នុងមួយថ្ងៃ។ ចំពោះរថយន្ត Model Y…

តាមរបាយការណ៍មួយ បាននិយាយថា ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ Full Self-Driving (FSD) របស់ក្រុមហ៊ុន Tesla អាចនឹងមានការពន្យាពេលក្នុងការអនុញ្ញាតឱ្យដំណើរការនៅក្នុងប្រទេសចិនជាបន្តទៀត ដែលយឺតជាងកាលដែលបានរំពឹងទុក។ ដំបូងឡើយក្រុមហ៊ុន Tesla បានប្រកាសថា ពួកគេនឹងដាក់ឲដំណើរការប្រព័ន្ធ FSD របស់ខ្លួននៅក្នុងប្រទេសចិននៅត្រីមាសទី១ នៃឆ្នាំ២០២៥ ខាងមុខនេះ។ ទោះយ៉ាងណាក៏ដោយ ប្រភពមួយបានបញ្ជាក់ថា…

នៅក្នុងឆ្នាំ២០១៧ ក្រុមហ៊ុន Apple និងក្រុមហ៊ុន BYD បានធ្វើការប្រកាសចាប់ផ្តើមសហការគ្នាលើការអភិវឌ្ឍបច្ចេកវិទ្យាថ្ម EV សម្រាប់ផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Apple ដោយចំណុចសំខាន់នៃកិច្ចសហការនេះគឺការបង្កើតថ្ម Blade របស់ក្រុមហ៊ុន BYD។ ចំពោះការអភិវឌ្ឍបច្ចេកវិទ្យាថ្ម Blade នេះ គឺប្រើប្រាស់នូវបច្ចេកវិទ្យាដែលដូចគ្នាទៅនឹងការបង្កើតថ្ម LFP ដែលល្បីថាជាថ្មដែលសុវត្ថិភាព និងសមត្ថភាពសន្សំថាមពលបានឆ្ងាយ។…

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ២០២៥ ហើយគ្រោងនឹងចេញលក់ជាផ្លូវការនៅឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងទីផ្សរប្រទេសអូស្រ្តាលី។ សម្រាប់ការឌីស្សាញរបស់ Mazda BT-50 ស៊េរីឆ្នាំ២០២៥ ទទួលបានការផ្លាស់ប្តូរថ្មីតិចតួច ប៉ុន្តែមានភាពហាប់ណែនជាងមុន និងបំពាក់ជាមួយប៉ាណាមុខថ្មីមួយផ្ទាំងធំ រួមទាំងចង្កៀងមុខ-ក្រោយ LED ឌីស្សាញថ្មី…

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០៤ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន Chery បានប្រកាសថា នៅឆ្នាំ២០២៦ ពួកគេនឹងដាក់ឱ្យដំណើរការផលិត និងប្រើប្រាស់ថ្មដែលមានសមត្ថភាពខ្ពស់ ដែលអាចផ្តល់ឱ្យរថយន្តអគ្គិសនីអាចបើកបរបានចម្ងាយដល់ ១ ៥០០ គីឡូម៉ែត្រ។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទការច្នៃប្រឌិតសកលរបស់ Chery ដែលបានដាក់បង្ហាញចេញនូវថ្ម Kunpeng ដែលគាំទ្រការសាក 6C មានន័យថាថ្មនេះអាចសាកបានយ៉ាងលឿនបំផុត។…

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា GAC និង Toyota បានធ្វើការដាក់បង្ហាញចេញនូវតម្លៃលក់របស់រថយន្តអគ្គិសនី Toyota bZ3X សេរ៊ីថ្មី ជាមួយតម្លៃលក់ចាប់ពី ២៨ ១០៤ ដុល្លារ នៅទីផ្សារប្រទេសចិន ខណៈការចេញលក់ជាផ្លូវការគឺនឹងធ្វើឡើងនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។ រថយន្ត Toyota bZ3X មានប្រវែងតួខ្លួនសរុប…

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Isuzu បានប្រកាសដាក់បង្ហាញចេញនូវរថយន្តភីកអាប់ Isuzu D-Max ប្រភេទ Mild-Hybrid ឫ MHEV ថ្មី ក្នុងទីផ្សារប្រទេសថៃ ជាមួយតម្លៃលក់ថ្លៃជាងម៉ូឌែលធម្មតាខ្ទង់ ៥០០ដុល្លារ ពោលគឺ ចាប់ពី ៣៣ ២០៥ ដុល្លារ។…

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរូបភាពរបស់សេរ៊ីថ្មីរបស់ខ្លួនក្នុងត្រកូល N បន្ទាប់ពី N7 និង N8 គឺរថយន្ត BYD Denza N9 ដែលជារថយន្តប្រណិតប្រភេទ SUV ខ្នាតធំ ផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ និង Plug-in Hybrid…