នេះគឺជារថយន្ត Volvo EX30 Cross Country ដែលផលិតនៅប្រទេសចិន ដោយទើបតែត្រូវបានប្រកាសដោយក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យា (MIIT) របស់ចិន។ បច្ចុប្បន្ននេះ មិនទាន់មានការប្រកាសផ្លូវការអំពីផែនការចេញលក់នៅទីផ្សារក្នុងស្រុកឡើយទេ សម្រាប់ទីផ្សារអន្តរជាតិ Volvo EX30 Cross Country នឹងត្រូវបញ្ចេញនៅរដូវក្តៅឆ្នាំនេះ ហើយតម្លៃរំពឹងថានឹងស្មើនឹង Volvo EX30 ដែល 13,800 ដុល្លារ។រចនាបទខាងក្រៅបើប្រៀបធៀបនឹងម៉ូដែលអន្តរជាតិ ប្រភេទដែលផលិតក្នុងប្រទេសចិនមិនមានការផ្លាស់ប្តូរជាក់ស្តែងនោះទេ។ ពិសេសនៅផ្នែកខាងមុខដែលប៉ាណាវាបានតុបតែងដោយបន្ទះខ្មៅដែលបង្កើតការប្រែប្រួលនៃពណ៌ ហើយផ្គូផ្គងជាមួយ អំពូលមុខ T-shaped ដែលជាការរចនាបទរបស់ក្រុមហ៊ុន។ ផ្នែកខាងក្រោមនៃប៉ាណាមានបំពាក់បន្ទះពណ៌ប្រាក់បន្ថែមភាពស្រស់ស្អាតនិងការពារការប៉ះទង្គិចផ្សេងៗដោយសាេតែរថយន្តនេះជាប្រភេទរថយន្តបែប Off-road។ នៅផ្នែកចំហៀងមានត្រឡោកកញ្ចក់ខ្មៅ សម្រាប់ដៃទ្វានៅតែបន្តប្រើរចនាបទបុរាណដូចម៉ូដែលមុន ពុកឌានៅលើគេមកង់ខ្មៅ យ៉ានកង់ខ្មៅប្រភេទអាលុយមីញ៉ូមទំហំ 19 អ៊ីញ សំបកកង់ប្រភេទ all-terrain។
នៅផ្នែកខាងក្រោយ ប្រើបន្ទះខ្មៅត្រូវបានប្រើដើម្បីបង្ហាញភាពស្រដៀងគ្នាជាមួយផ្នែកខាងមុខ ហើយវាត្រូវបានព័ទ្ធជុំវិញដោយ អំពូល LED ស្តាយ C-shape ដែលបង្កើតអត្តសញ្ញាណឱ្យកាន់តែច្បាស់។ នៅពេលដំណាលគ្នា ឡូហ្គោ “Cross Country” ត្រូវបានដាក់នៅផ្នែកខាងក្រោមខាងឆ្វេង និង ឡូហ្គោ “Asia Pacific” នៅខាងក្រោមខាងស្តាំ ដើម្បីបញ្ជាក់អំពីតំបន់ផលិត។ សម្រាប់ប្រភេទនៃឡានទាំងអស់ មិនថែមតែប៉ុណ្ណោះក៏មានជាមួយនិងដំបូលបើក (panoramic sunroof) គឺជាស្តង់ដារ។
ដោយសារតែរថយន្តនេះមិនទាន់បានបង្ហាញជាផ្លូវការនៅចិនប៉ុន្តែគេអាចរំពឹងថាការរចនាបទខាងក្នុងគឺយោងតាមម៉ូដែល Volvo EX30 ស្តង់ដារដែលអាចរំពឹងបានថា អេក្រង់កណ្ដាលជាប្រភេទ Touchscreen មានទំហំ 12.3 អ៊ីញ ប្រើប្រាស់ប្រព័ន្ធ infotainment ដែលផ្អែកលើ Google Built-in (មាន Google Maps, Assistant, Play Store) រចនាបទខាងក្នុងបែបអេកូដោយប្រើសម្ភារៈបែបធម្មជាតិ (recycled materials) ដូចជា plastic ដែលយកមកកែច្នៃឡើងវិញបាន មានជម្រើស interior color ដែលទាក់ទាញ រចនាសម័យថ្មី បែបសាមញ្ញ មិនប្រើប៊ូតុងច្រើន ហើយក៏បំពាក់បច្ចេកវិទ្យាជំនួយបើកបរដូចជា៖ Pilot Assist, Park Assist, Lane Keeping Aid, Collision Avoidance ប្រព័ន្ធកាមេរ៉ាមើលមួយជុំរថយន្ត 360° ភ្លើង Ambient lighting ប្រព័ន្ធកំដៅកៅអី ក្តៅ និងការត្រជាក់។
បើនិយាយពីការសាកភ្លើងវិញក៏មិនធម្មតាដែរដោយអាចសាកពី 10% ទៅ 80% ប្រហែល 26 នាទី (DC charging) ប្រើស្ថាននីយសាក ដែលមានថាមពល 175 kW សាកមួយពេញអាចបើកបរបាន 425 គីឡូម៉ែត្រចម្ងាយស្តង់ដារតាម WLTP ប្រព័ន្ធថ្មគឺ ថ្ម ternary lithium battery packs។
សម្រាប់ទំហំ និងបច្ចេកវិទ្យារថយន្តនេះមានទំហំ បណ្តោយ 4233 មម /ទទឹង 1850 មម /កម្ពស់ 1573 មម និង ប្រវែងអ័ក្សកង់ 2650 មម។ បើប្រៀបធៀបនឹង Volvo EX30 ដែលកំពុងមានលក់ វាទទឹងធំជាង 12 មម និងកម្ពស់ខ្ពស់ជាង 18 មម។ វាត្រូវបានកំណត់ជារថយន្ត អគ្គិសនី AWD ដែលប្រើម៉ូទ័រខាងមុខនិងខាងក្រោយដោយ ម៉ូទ័រខាងមុខមានកម្លាំង 115 kW (154 hp) ម៉ូទ័រខាងក្រោយមានកម្លាំង 200 kW (268 hp) ដែលសរុបចូលគ្នាគឺវាផលិតកម្លាំងបាន 428 សេះ។
ចឹងសម្រាប់បងប្អូណយល់យ៉ាងណាដែរចំពោះតម្លៃនេះគឺអាចចាប់ពី 13,800 ដុល្លារទេ ហើយបើមកដល់ស្រុកយើងតម្លៃប៉ុន្មានគួរទិញប្រើដែរឬទេជួយខំមិនម្នាក់មួយផងណា។