នៅក្នុងពេលដែលសង្គ្រាមបច្ចេកវិទ្យាកំពុងរីកចម្រើនខ្លាំង អ្នកវិទ្យាសាស្ត្រចិនបានបង្ហាញចេញនូវប្រព័ន្ធ Laser Imaging ថ្មីមួយ ដែលជាប្រព័ន្ធថតកម្រិតខ្ពស់ ដែលអាចថតបានព័ត៌មានលម្អិតជាច្រើនដូចជា ផ្ទៃមុខមនុស្ស និងវត្ថុតូចៗ ទោះបីជាស្ថិតក្នុងចម្ងាយឆ្ងាយពីគ្នាដល់ 100 គីឡូម៉ែត្រ ក៏ដោយ។
បច្ចេកវិទ្យានេះ ប្រើប្រាស់នូវប្រព័ន្ធ LiDAR កម្រិតខ្ពស់ ដំណើរការជាមួយប្រព័ន្ធផ្កាយរណបដែលបាញ់បង្ហោះនៅលើមេឃដែលអាចបង្កើតជារូបភាព 2D និង 3D ដែលមានភាពលម្អិតខ្ពស់ជាងប្រព័ន្ធរ៉ាដា microwave ដែលប្រើប្រាស់ពីមុន។ ជាក់ស្តែង នៅក្នុងការតេស្តសាកល្បងមួយ វាបានបង្ហាញសមត្ថភាពថតបានវត្ថុដែលមានទំហំតូចដល់ 1.7 mm ឯណ្ណោះ ទោះស្ថិតក្នុងចម្ងាយ 101.8 km ពីគ្នាក៏ដោយ។
បើតាមការបញ្ជាក់ បច្ចេកវិទ្យានេះនឹងត្រូវអភិវឌ្ឍបន្ថែមទៀតដើម្បីប្រើប្រាស់នៅក្នុងវិស័យសំខាន់ៗនៅក្នុងពេលឆាប់ៗនេះនៅក្នុងប្រទេសចិន សម្រាប់ផ្នែកអវកាស និងសន្តិសុខជាតិ៕