បន្ទាប់ពី OPPO បានបង្ហាញចេញនូវរូបភាពសេនស័រកាមេរ៉ារបស់ស្មាតហ្វូន Find X8 Ultra របស់ខ្លួន ពេលនេះ ក្រុមហ៊ុន vivo ក៏បានបង្ហាញចេញនូវសេនស័រកាមេរ៉ារបស់ស្មាតហ្វូន X200 Ultra របស់ពួកគេផងដែរ មុនពេលការចេញលក់នៅក្នុងខែមេសាខាងមុខនេះ នៅក្នុងប្រទេសចិន។
ក្នុងនោះ ទូរសព្ទនេះនឹងរក្សានូវសេនស័រ Samsung HP9 ទំហំ 200MP ដដែលសម្រាប់កាមេរ៉ា telephoto 85mm periscope ប៉ុន្តែមកជាមួយនឹង Aperture ធំជាងមុន និងបង្កើនចំនួនពន្លឺខ្ពស់ជាងមុនដល់ 38% ឯណ្ណោះ។ លើសពីនេះទៅទៀត វាក៏នឹងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីផងដែរ ដើម្បីជំនួយដល់ការថតឲកាន់តែប្រសើរឡើង។
យ៉ាងណាមិញ បើតាមការបញ្ជាក់ ទូរស័ព្ទនេះនឹងមានលេនទូលាយទំហំ 14mm ដែលជាលេន ultra-wide ដែលខ្លាំងបំផុតក្នុងឧស្សាហកម្មស្មាតហ្វូន រួមជាមួយកាមេរ៉ាមេ 35mm ប្រើសេនស័រទំហំ 50MP LYT-818 1/1.28″ ដែលមាននៅក្នុង X200 Pro និងកាមេរ៉ាខាងមុខថ្មីទំហំ 50MP បើប្រៀបធៀបទៅនឹង 32MP នៅក្នុងជំនាន់មុន។
ផ្អែកលើពាក្យចចាមអារ៉ាម ទូរសព្ទនេះនឹងបំពាក់នូវអេក្រង់កោងទំហំ 6.82 អ៊ីញ កម្រិត 2K 120Hz ដំណើរការដោយឈីប Snapdragon 8 Elite និងប្រព័ន្ធទំនាក់ទំនងតាមផ្កាយរណប Beidou-3 មានអាវការពារកម្រិត IP68 + IP69 និងថាមពលថ្ម 6000mAh គាំទ្រការសាកថ្មតាមខ្សែ 90W និងការសាកឥតខ្សែ 30W ។ ខណៈព៌ត័មានលម្អិតផ្សេងទៀតនឹងប្រកាសចេញនៅពេលប្រកាសដាក់បង្ហាញចេញជាផ្លូវការ៕