យោងតាមប្រភពមួយរបស់ប្រទេសកូរ៉េខាងត្បូងបានឲដឹងថា ស្មាតហ្វូន Galaxy S25 Edge ដែលស្មាតហ្វូនដែលមានកម្រាស់ស្តើងជាងគេរបស់ Samsung នឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី 16 ខែមេសា ឆ្នាំ 2025 ខាងមុខនេះ។
ក្នុងនោះ Galaxy S25 Edge ត្រូវបានរំពឹងថានឹងទទួលបាននូវអេក្រង់ Dynamic AMOLED 120Hz ទំហំ 6.6 អ៊ីញ កម្រិត 1.5K ដំណើរការដោយបន្ទះឈីប Snapdragon 8 Elite ជាមួយនឹង RAM ទំហំ 12GB និងជម្រើសអង្គផ្ទុកទិន្នន័យ 256GB និង 512GB។
ទៅលើផ្នែកកាមេរ៉ា នឹងទទួលបាននូវកាមេរ៉ាខាងក្រោយចំនួន ២ ទំហំ 200MP និង 50MP ។ តែអ្វីដែលគួរឱ្យកត់សម្គាល់នេះគឺតួខ្លួនស្តើងបំផុតរបស់វា ដែលមានកម្រាស់ត្រឹមតែ 5.84 ម.ម និងទម្ងន់ 162 ក្រាម ប៉ុណ្ណោះ ជាមួយថាមពលថ្មទំហំ 3,900mAh គាំទ្រការសាកថ្មកម្លាំង 25W តាមខ្សែ។
ជាមួយគ្នានេះ វាក៏ត្រូវបានរំពឹងផងដែរថានឹងទទួលបាននូវអាវការពារកម្រិត IP68 និងជម្រើសពណ៌ Titanium Icyblue, Titanium Silver និង Titanium Jetblack ជាមួយតម្លៃលក់ចាប់ពី 1ពាន់ដុល្លារ នៅក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់ជម្រើស 256GB ៕