រថយន្តអគ្គិសនី BYD Qin L EV ដែលមានប្រព័ន្ធ (God’s Eye) និងសមត្ថភាពបើកបានចម្ងាយ 545 គីឡូម៉ែត្រ បានចូលទីផ្សារជាផ្លូវការជាមួយតម្លៃចាប់ពី 16,500 ដុល្លារ មានទាំង Option សុវត្ថិភាព និងប្រព័ន្ធប្រតិបត្តិការទំនើបជាច្រើនបានចាប់ផ្តើមលក់នៅប្រទេសចិន។ ថ្ងៃទី 23 មីនា ក្រុមហ៊ុន BYD បានដាក់ចេញជាផ្លូវការរថយន្តអគ្គិសនី Qin L EV ស៊េរី Dynasty ដែលមានគោលដៅផ្តោតលើអ្នកប្រើប្រាស់វ័យក្មេងៗ។ រថយន្តនេះមាន 3 ម៉ូឌែលដែលអាចបើកបានចម្ងាយ 470 គីឡូម៉ែត្រ និង 545 គីឡូម៉ែត្រ ដោយមានតម្លៃតាមលំដាប់គឺ
16,500 ដុល្លារ, 17,900 ដុល្លារ, 19,300 ដុល្លារ។
ហើយនេះក៏ជាលក្ខណៈបច្ចេកទេសរបស់ Qin L EV ដែលជារថយន្តសេដាន សាងសង់លើគ្រោងឆ្អិង BYD e-Platform 3.0 Evo ដោយមានរចនាបថថ្មីឈ្មោះ “Loong Face” សម្រាប់ទំហំទាំង3 របស់វាគឺ ប្រវែងបណ្តោយ 4720 មម, ទទឹង 1880 មម, កម្ពស់ 1495 មម បើនិយាយពីអតិបរមា សម្រាប់ការបត់តែ 5.4 ម៉ែត្រទេដែលមានភាពងាយស្រួលមែនទែនក្នុងការបតប្រឡប់ក្រោយឬក៏បតឆ្លងផ្លូវ។
ចូលមកដល់ផ្នែកខាងក្នុងរថយន្តនេះក៏បានប្រើប្រាស់ប្រព័ន្ធ DiLink 100 Smart Cockpit System របស់ក្រុមហ៊ុន DeepSeek ដែល DeepSeek បានផ្ដល់អោយ AI Assistant មកប្រើនៅក្នុងរថយន្តនេះ។ ចឹងសម្រាប់ម៉ូដែលធម្មតាគឺបានប្រើប្រាស់អេក្រង់ LCD ទំហំ 8.8 អ៉ីញ និងអេក្រង់កម្សាន្តផ្នែកកណ្ដាល 12.8 អ៉ីញ។
ម៉ូដែល Full Option ប្រើប្រាស់អេក្រង់ HUD ទំហំ 12 អ៉ីញ និងអេក្រង់កម្សាន្តផ្នែកកណ្ដាលទំហំ 15.6អ៉ីញក៏បានផ្ចាប់មកជាមួយទូរទឹកកក ត្រជាក់ និងសម្រាប់ទឹកក្តៅ ក៏នៅមានមុខងារផ្សេងៗទៀតដូចជា៖ Paddle Shifter កន្លែងសាកទូរសព្ទឥតខ្សែ 50W មានឧបករណ៍បំពងសម្លេង 6 គ្រាប់ កៅអីអ្នកបើកបរប្រភេទអេឡិចត្រូនិច្ចអាចសារ៉េបាន 8 ទិស កៅអីអ្នករួមដំណើរសារ៉េបាន 4 ទិស
វាមានមានពណ៌ក្រៅ 4 ជម្រើស 4 ពណ៌ មានដូចជា ប្រផេះ ស បៃតង និងខ្មៅសុទ្ធ (beige)។
ប្រព័ន្ធជំនួយបើកបរទំនើប ប្រើប្រាស់បច្ចេកវិទ្យា “God’s Eye” C (DiPilot 100) ដែលមានកាមេរ៉ា 3 ដើម្បីគាំទ្របច្ចេកវិទ្យាដែលអាចបើកដោយខ្លួនឯងបាននៅលើផ្លូវល្បឿនលឿន ចតដោយស្វ័យប្រវត្តិ ចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Automatic Emergency Braking) (Blind Spot Monitoring) ហើយក៏នៅមានឧបករណ៍ចាប់សញ្ញា Radar ចំនួន 5 គ្រាប់ Radar អ៊ុលត្រាសោន 12 គ្រាប់ កាមេរ៉ា 12 គ្រាប់
មានមុខងារ Sentry Mode និងសមត្ថភាពបន្ថែមតាមរយៈ OTA Updates។
សម្រាបម៉ាស៊ីន និងថ្ម មានជម្រើសម៉ាស៊ីនពីក្រោយប្រភេទ Permanent Magnet Synchronous Motor ៖ ដោយម៉ូដែលទីមួយវាផលិតកម្លាំងបាន 110kW (148 hp) និងកម្លាំងរមួល 220Nm – មានកញ្ចប់អាគុយ 46.08kWh – ចម្ងាយបើកបរ 470km
ម៉ូដែលទីពីរវាផលិតកម្លាំងបាន 160kW (215 hp) និងកម្លាំងរមួល 330Nm – មានកញ្ចប់អាគុយ 56.64kWh – ចម្ងាយបើកបរ 545km ល្បឿនបើកពី 0-50km/h ត្រឹម 4.1 និង 3.1 វិនាទី ការចំណាយពេលសាករហ័សពី 30%-80% ត្រឹម 24 នាទី
ចឹងបងប្អូននេះជា Option មួយចំនួនរបស់រថយន្ត BYD ដែលមានតម្លៃ 16,500 ដុល្លារ ដល់ 19,300 ដុល្លារសម្រាប់បងប្អូនយល់យ៉ាងណាដែរជាមួយរថយន្តមួយម៉ូដែលនេះសម្រាប់ខ្ញុំវិញគិតថាវាទំនើបមែនទែនសំខាន់ភ្ចាប់ជាមួយ AI ដែលកំពុងល្បីក្នុងការប្រើប្រាស់ទៀតហើយបងប្អូនគិតថាមកដល់ស្រុកយើងតម្លៃប៉ុន្មានដែរជួយខំមិនម្នាក់មួយផងណា។