Xpeng G6 ឆ្នាំ 2025 ត្រូវបានកែតម្រូវ និងបង្កើនប្រសិទ្ធភាពចំនួន 81 ចំណុច ក្នុងផ្នែករចនា បច្ចេកវិទ្យា និងសមត្ថភាព។ ក្នុងចំណោមនោះ មានទាំងការបំប្លែងទៅជាសាកថ្មល្បឿនលឿន 5C ជំនួសពី 3C និងបំពាក់ជាស្តង់ដារជាមួយប្រព័ន្ធបើកបរ AI ឆ្លាតវៃ Turing។ តម្លៃចាប់ផ្តើមក៏ថយចុះដល់ទៅ 11.56% បើប្រៀបធៀបនឹងម៉ូដែលមុន។ រថយន្តម៉ូដែលនេះទទួលបានការបញ្ជាទិញជាក់លាក់ជាង 5,000 គ្រឿង ក្នុងរយៈពេល 7 នាទី បន្ទាប់ពីការចេញផ្សាយ។ ចឹងមកមើលអ្វីដែលធ្វើឲ្យ SUV អគ្គិសនីមួយនេះគួរឲ្យចាប់អារម្មណ៍ក្នុងទីផ្សារប្រកួតប្រជែងខ្លាំង។
រចនាខាងក្រៅរបស់ Xpeng G6 ឆ្នាំ 2025 មានបំពាក់ភ្លើងបំភ្លើពេលថ្ងៃដែលមានប្រវែង 1942 ម.ម នៅផ្នែកខាងមុខរថយន្តដែលរួម បញ្ចូលជាមួយភ្លើងស៊ីញ៉ូនៅក្នុងនោះផងដែរ។ ការរចនានេះមិនត្រឹមតែជួយឲ្យមើលឃើញបានច្បាស់ប៉ុណ្ណោះទេ តែថែមទាំងផ្ដល់អត្តសញ្ញាណវិជ្ជមានដល់រថយន្តផងដែរ ការរចនានៅផ្នែកខាងក្រោយក៏ស្រស់ស្អាតដែរដោយមានភ្លើងមួយឆ្នូតនៅផ្នែកខាងក្រោយអូសមកដល់ផ្នែកជំហៀង និងបានប្រើប្រាស់ដៃទ្វាបង្កប់ សម្រាប់ម៉ូដែល Dark Night Black មានរង្វង់កង់ខ្មៅ និងផ្នែកក្នុងពណ៌ផ្ទៃមេឃ ខណៈដែលទំហំរថយន្តនៅដដែល គឺបណ្តោយ 4758 ម.ម, ទទឹង 1920 ម.ម, កម្ពស់ 1650 ម.ម។
ផ្នែកខាងក្នុងរបស់ G6 គ្រាន់តែឈានជើងចូលផ្នែកខាងក្នុងគឺទាន់សម័យ និងប្រណីត ដោយសាយតែវាមានអេក្រង់ LCD សម្រាប់បង្ហាញព័ត៌មានអំពីរថយន្តមានទំហំដល់ទៅ 10.25 អ៉ីញ អេក្រង់កម្សាន្ត និងបញ្ជាផ្នែកកណ្តាលទំហំ 15.6 អ៉ីញ បែប floating ដំណើរការដោយឈីប Qualcomm Snapdragon SA8295P និងបញ្ចូល AI LLM X-GPT របស់ Xpeng ផ្ទាល់ ហើយក៏មានជាមួយនិងការបំពាក់បន្ថែមដូចជាកញ្ចក់មើលក្រោយអេឡិចត្រូនិចទំហំ 9 អ៉ីញ, កន្លែងសាកថ្មដោយឥតខ្សែស្អាតជាងមុន, កៅអី “cloud-sense” មានកំដៅ ត្រជាក់ និងម៉ាស្សា (សម្រាប់កៅអីមុខ) ផ្នែកខាងមុខអាចដាក់ដបទឹក 600 មិលីលីត្រ ដល់ 5 ដប និងឃ្លុបខាងក្រោយមានទំហំ 647 លីត្រ បើបត់កៅអីថែមបានដល់ 1,752 លីត្រ។
សម្រាប់ G6 ឆ្នាំ 2025 នេះមានភាពរលូនក្នុងការបើកបរ ដោយសារការកែលម្អនៅលើតួខ្លួន និងប្រព័ន្ធខាងក្រោម ដោយ suspension ទន់ជាងមុន សមស្របសម្រាប់ការបើកបរ ការកែតម្រូវទៅលើ suspension របស់ G6 ឆ្នាំ 2025 ធ្វើឲ្យរថយន្តអាចរត់នៅលើផ្លូវបានល្អជាងមុន ការបំប្លែងសម្លេងពីខាងក្រៅចូលទៅខាងក្នុងគឺបានបំពាក់កញ្ចក់ប្រឆាំងសម្លេងពីរដង់បង្កើនបទពិសោធន៍បើកបរ។
រថយន្តបំពាក់ម៉ូទ័រ PMSM (permanent magnet synchronous motor) នៅផ្នែកខាងក្រោយ ដំណើរការទៅជាមួយថ្ម 800V ផ្ដល់ថាមពល 218 kW (292 hp) និងបន្ទុកខ្លាំង 450 Nm ដែលធ្វើអោយវាមានល្បឿនសន្ទុះពី 0-100 km/h វាចាយពេល 6.3 វិនាទី ដោយឆ្នាំ 2025 នេះក៏បានប្រើជាមួយនិងការសាកថ្ម 5C៖ បន្ថែមចម្ងាយ 450 km ក្នុងរយៈពេល 10 នាទី ឬសាកពី 10% ទៅ 80% ក្នុងរយៈពេល 12 នាទី ទោះក្នុងសីតុណ្ហភាព -30°C ក៏ដោយ។
ចូលមកដល់ប្រព័ន្ធ AI គឺ G6 ឆ្នាំ 2025 នេះបំពាក់ដោយកាមេរ៉ា 8MP radar មុខ-ក្រោយ និង ultrasonic radar ដំណើរការដោយឈីប NVIDIA Orin ពីរគ្រាប់ (សមត្ថភាព 508 TOPS)។ នៅក្នុងការធ្វើតេស្ត វាបង្ហាញពីភាពច្បាស់លាស់ និងការបើកបរយ៉ាងម៉ត់ចត់ ទោះជានៅលើផ្លូវកំពុងជួសជុល ឬគ្មានសញ្ញាហើយបច្ចុប្បន្នវាមានចលនាប្រកបដោយភាពប្រុងប្រយ័ត្ន វាមានសមត្ថភាពរៀនលឿន ដែលនឹងធ្វើឲ្យប្រព័ន្ធកាន់តែល្អប្រសើរនាពេលអនាគត។
Xpeng G6 ឆ្នាំ 2025 បង្កើនប្រសិទ្ធភាពបានយ៉ាងច្រើនជាមួយចំនួន 81 ចំនុចដែលបានកែលម្អ ដូចជា បំពាក់ភ្លើងបំភ្លើពេលថ្ងៃដែលមានប្រវែង 1942 ម.ម, សាកថ្ម 5C, និងប្រព័ន្ធបើកបរ AI Turing វាមានផ្នែកក្នុងធំទូលាយ សម្ភារៈប្រណីត បច្ចេកវិទ្យាច្រើន ហើយតម្លៃក៏ថោកជាងម៉ូដែលមុន 11.56% គឺ 25,000 ដុល្លារ។ ជម្រើសនេះគួរឱ្យពិចារណាជាមួយ នឹង BYD Sealion 7 និង Onvo L60។
Xpeng G6 ឆ្នាំ 2025 ជាជម្រើសនៃរថយន្ត SUV អគ្គិសនីដែលប្រកបដោយសុវត្ថិភាព និងមានសមត្ថភាពពេញលេញ។
Xpeng G6 ឆ្នាំ 2025 បង្កើនប្រសិទ្ធភាពចំនួន 81 ចំណុច លក់ក្នុងតម្លៃធូរជាងមុន 11.56%
2 Mins Read