Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Zeekr បាននិយាយថា Zeekr 9X Grand ជារថយន្ត SUV ប្រណីតលំដាប់ពិភពលោក
    យានយន្ត

    Zeekr បាននិយាយថា Zeekr 9X Grand ជារថយន្ត SUV ប្រណីតលំដាប់ពិភពលោក

    March 11, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    រថយន្ត Zeekr 9X Grand ដែលជារថយន្ត SUV ប្រណិតដ៏ធំបំផុតពីក្រុមហ៊ុន Geely Group ត្រូវបានប្រកាសជាផ្លូវការនៅប្រទេសចិន។ រថយន្តនេះនឹងចូលទៅក្នុងទីផ្សារចិនជាមួយនឹងប្រព័ន្ធម៉ាស៊ីនផ្លាក់អ៊ីន-ហាយប្រ៊ីដ (plug-in hybrid) នៅត្រីមាសទី ៣ ឆ្នាំ ២០២៥។ Zeekr បាននិយាយថារថយន្តនេះថាជា “រថយន្ត  SUV ប្រណីតលំដាប់ពិភពលោក”។
    Zeekr បានបញ្ជាក់ជាផ្លូវការថា ឈ្មោះរបស់រថយន្ត SUV ប្រណិតនេះគឺ 9X Grand រូបភាពផ្លូវការត្រូវបានបង្ហាញ ប៉ុន្តែរថយន្តនៅតែមានការបាំងបិទ។ ទោះជាយ៉ាងណា យើងអាចសង្កេតលក្ខណៈរចនាខាងក្រៅរបស់វាបាន។ Zeekr 9X Grand ជារថយន្តមានប្រវែងធំ បែបផែនរឹងមាំ  គូទខាងក្ររោយបស់វាស្រដៀងទៅនឹង Range Rover ដោយមានដំបូលស្ដើងនិងជ្រុងបែបអក្សរ D។ រថយន្តនេះប្រើដៃចាប់ទ្វារជាប្រភេទ flush-door handles និងមានស៊េនស័រ LiDAR លើដំបូល។ ខាងមុខរថយន្តមានអំពូលមុខពីរប្លុកគឺផ្នែកខាងលើនិងខាងក្រោម ដែលមានលក្ខណៈស្រដៀងនឹង Zeekr 009 minivan។
    ក្រុមហ៊ុន Zeekr ក៏បានចែករំលែកវីដេអូមួយដែលបង្ហាញ 9X Grand កំពុងធ្វើតេស្តនៅក្នុងអាកាសធាតុរដូវរងារ។ ក្នុងវីដេអូនេះ រថយន្តកំពុងបើកបរនៅលើផ្លូវព្រិលដោយមានទេសភាពពេញទៅដោយព្រិល។

    ពាណិជ្ជកម្ម

    បច្ចុប្បន្នមិនទាន់មានព័ត៌មានអំពីលក្ខណៈបច្ចេកទេសរបស់ Zeekr 9X Grand នៅឡើយទេ។ ទោះយ៉ាងណា វា​ជា​រថយន្ត​ធំ​មួយ​ដែល​មានប្រវែងលើសពី 5.2 ម៉ែត្រ។ វានឹងក្លាយជារថយន្តដំបូងបង្អស់ដែលប្រើប្រព័ន្ធ Zeekr Super Hybrid។ ដោយកន្លងមក ក្រុមហ៊ុនបានបញ្ជាក់ថា 9X Grand នឹងប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនដែលរួមបញ្ចូល BEV (រថយន្តអគ្គិសនី), PHEV (ផ្លាក់អ៊ីន-ហាយប្រ៊ីដ), និង EREV (រថយន្តអគ្គិសនីអានុភាព)។
    Zeekr 9X Grand នឹងចូលទៅក្នុងទីផ្សារចិននៅ ត្រីមាសទី ៣ ឆ្នាំ ២០២៥។ មានឱកាសថារថយន្តនេះនឹងចេញបង្ហាញជាផ្លូវការនៅក្នុងពិព័រណ៍រថយន្ត Shanghai Auto Show នៅខែមេសា។ ជារថយន្ត SUV flagship វាអាចមានតម្លៃលើសពី ១ លានយ័ន (ប្រហែល ១៤ម៉ឺនដុល្លារអាមេរិក) នៅក្នុងទីផ្សារចិន។

    Zeekr
    Share. Facebook Telegram WhatsApp
    Previous Articleខ្លាំងមែន! Foxconn បញ្ចេញ AI ថ្មី បង្កើតត្រឹម ៤ សប្តាហ៍ ប៉ុណ្ណោះ
    Next Article លទ្ធផលក្នុងការប្រណាំង Grand Prix of Thailand អ្នកឈ្នះការប្រកួតដ៏តានតឹងដោយសារមានបញ្ហាសម្ពាធសំបកកង់

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.