[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda Motor Co., Ltd. (China) Investment Co., Ltd. ដែលជាក្រុមហ៊ុន Honda នៅក្នុងប្រទេសចិន បានធ្លើការប្រកាសនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ ដោយបានវិនិយោគរួមគ្នានៅក្នុងរោងចក្រសម្រាប់ផលិតរថយន្តអគ្គិសនី EVs…
Browsing: យានយន្ត
យោងតាមសារព័ត៌មាន Reuters បានបង្ហាញថាក្រុមហ៊ុន Tesla Inc បានដំឡើងតម្លៃរថយន្ត Model Y មួយចំនួនសម្រាប់នៅលើទីផ្សារប្រទេសចិន។ តម្លៃនៅលើគេហទំព័រចិនរបស់ក្រុមហ៊ុនផលិតរថយន្តអាមេរិកនេះ បានបង្ហាញថាតម្លៃសម្រាប់ម៉ូដែល Long Range នៃម៉ូដែល Y បានកើនឡើង ៥ភាគរយដល់ ៣៩៤ ៩០០យន់ ឬ…
[ទីផ្សារបរទេស] ក្រុមហ៊ុន Startup របស់ហូឡង់ឈ្មោះថា Lightyear បានបង្ហាញចេញរថយន្តអគ្គិសនីដែលមានបំពាក់ផ្ទាំងសូឡារនៅលើដំបូលរថយន្ត ដោយក្រុមហ៊ុនសន្យាថានឹងផលិតលក់លើទីផ្សារនៅក្នុងឆ្នាំនេះ ជាមួយការរំពឹងទុកលើការដឹកជញ្ជូននឹងចាប់ផ្ដើមខែដើមខែវិច្ឆិកា។ រថយន្តដែលមានឈ្មោះថា Lightyear 0 ដែលក្រុមហ៊ុនទើបបានបង្ហាញគឺមានបំពាក់ផ្ទាំងសូឡារទំហំ ៥ម៉ែត្រការ៉េនៅលើដំបូលរថយន្តដែលមានរាងកោង អាចឲ្យរថយន្តសាកភ្លើងបានគ្រប់ពេលវេលាពេលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យ។ ក្រុមហ៊ុនអះអាងថា នៅប្រទេសដែលមានស្ថានភាពអំណោយផលលើពន្លឺថ្ងៃដូចជាប្រទេសព័រទុយហ្គាល់ រថយន្តនេះអាចផ្ដល់ចម្ងាយបើកបរបានដល់ ១១ ០០០គីឡូម៉ែត្រ ក្នុងមួយឆ្នាំ និងអាចផលិតថាមពលដែលបើកបរបានចម្ងាយ…
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តចិន Nio នឹងចាប់ផ្តើមផលិតកញ្ចប់អាគុយវ៉ុលខ្ពស់ ដោយខ្លួនឯង ចាប់ពីឆ្នាំ ២០២៤។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខាងលើ បច្ចុប្បន្នមានបុគ្គលិកជាង ៤០០ នាក់ ដែលកំពុងធ្វើការលើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាអាគុយ ហើយនឹងចាប់ផ្តើមផលិតកញ្ចប់អាគុយ ៨០០ វ៉ុល នៅពាក់កណ្តាលទី២ នៃឆ្នាំ ២០២៤។ ថ្លែងជាមួយអ្នកវិភាគកាលពីសប្តាហ៍មុន…
កំណើននៅក្នុងទីផ្សាររថយន្តថៃត្រូវបានគេរំពឹងថា នឹងរក្សាសន្ទុះរបស់ខ្លួនពេញមួយឆ្នាំ ដោយការលក់រថយន្តអគ្គិសនី ត្រូវបានព្យាករណ៍ថា នឹងកើនឡើងពី ១៥ ទៅ ២០% នៅឆ្នាំ២០២២ នេះ បើយោងតាមការប៉ាន់ស្មានចុងក្រោយពីអ្នករៀបចំពិព័រណ៍រថយន្តអន្តរជាតិថៃ Thailand International Motor Expo។ ជាមួយគ្នានេះដែរ ការលក់រថយន្តក្នុងស្រុកក្នុងអំឡុងពេល ៤ខែដំបូងនៃឆ្នាំ ២០២២ បានកើនឡើង…
[ទីផ្សារបរទេស] ខណៈដែលគម្រោងការរថយន្តរបស់ក្រុមហ៊ុន Apple នៅមិនទាន់ច្បាស់លាស់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជប៉ុន Sony កំពុងតែឈានដល់ការស្វែងរកជំនួយពីក្រុមហ៊ុន Honda ក្នុងការផលិតរថយន្តអគ្គិសនី។ Honda និង Sony បានប្រកាសអំពីផែនការរបស់ពួកគេក្នុងការបង្កើតក្រុមហ៊ុនរួមគ្នាដើម្បីផលិតរថយន្តអគ្គិសនី កាលពីខែមីនា។ ពេលនេះក្រុមហ៊ុនទាំងពីរបានយល់ស្របថាក្រុមហ៊ុនរួមគ្នានេះនឹងប្រសើរជាងប្រសិនបើជាក្រុមហ៊ុនមួយដែលឯករាជ្យ ដោយមិនគួរស្ថិតក្រោម Sony ឬ Honda នោះឡើយ។…
[ទីផ្សារបរទេស] ទើបតែថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រុមហ៊ុន Lamborghini បានប្រកាសអំពីសមិទ្ធផលដែលអាចផលិតរថយន្ត Urus បានចំនួន ១៥ ០០០គ្រឿង ហើយរយៈពេល ១១ខែ ក្រោយមក រថយន្ត SUV នេះបានកើនឡើងដល់ ២ម៉ឺនគ្រឿង។ រថយន្ត Urus…
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃអង្គារទី៣១ ឧសភានេះថា ខ្លួននឹងកាត់បន្ថយពន្ធទិញពាក់កណ្តាលសម្រាប់រថយន្តម៉ាស៊ីនតូច ដើម្បីជំរុញការលក់រថយន្ត។ និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលនឹងកាត់បន្ថយពន្ធសម្រាប់រថយន្តដែលមានតម្លៃមិនលើសពី ៣០ម៉ឺនយន់ (៤៥ ០០០ដុល្លារ) និងមានម៉ាស៊ីនចំណុះ ២,០ លីត្រ ឬតូចជាងនេះមកត្រឹម ៥ភាគរយនៃតម្លៃ។ ការកាត់បន្ថយពន្ធនឹងត្រូវអនុវត្តសម្រាប់ការទិញចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២២ រហូតដល់ដំណាច់ឆ្នាំ។ វិធានការនេះគឺស្ថិតក្នុងចំណោមវិធានការជាបន្តបន្ទាប់…
[ទីផ្សារបរទេស] ទីផ្សាររថយន្តអគ្គិសនីនៅប្រទេសអូស្ត្រាលីកំពុងតែមានការរីកចម្រើនខ្លាំង ដោយរយៈពេលបួនខែដំបូងនៃឆ្នាំ២០២២ មានរថយន្តសរុប ៧៦១៨គ្រឿង បានលក់ចេញលើទីផ្សារ ដែលមានកំណើនជាង ២០០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះដែរ រថយន្តដែលលក់ចេញបានច្រើនជាងគេគឺ Tesla Model 3 ដែលលក់ចេញបានសរុប ៤៤៦៩គ្រឿង និងតាមពីក្រោយដោយ Hyundai Kona Electric (៣៩៤គ្រឿង)…
កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមជាច្រើនមានការផ្ទុះនៃការចែកចាយ និងផ្សព្វផ្សាយពីរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសនោះគឺការបង្ហាញវត្តមានក្នុងកម្មវិធី Test Drive ខ្នាតធំនៅប្រទេសជិតខាងតែម្តង ទន្ទឹមជាមួយគ្នានេះដែរក៏មានមតិជាច្រើនបានបញ្ចេញលើការផ្សព្វផ្សាយនោះថាតើពេលណាទើបរថយន្តនេះមានវត្តមានក្នុងប្រទេសកម្ពុជា? សម្រាប់ចម្លើយនោះគឺដើម្បីឆ្លើយតបទៅនឹងការទន្ទឹងរង់ចាំរបស់ប្រិយមិត្ត ដូច្នេះអតិថិជន និងប្រិយមិត្តគាំទ្រស្រឡាញ់រថយន្ត Ford Ranger អាចអញ្ជើញមកទស្សនារូបរាងពិត ក៏ដូចជាសាកសួរព័ត៌មាននៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford…