បន្ទាប់ពីដាក់បង្ហាញចេញនូវរថយន្ត Tesla Cybercab ពេលនេះ ក្រុមហ៊ុន Tesla បានដាក់បង្ហាញចេញនូវរថយន្ត Tesla Robovan ដែលជារថយន្តដឹកអ្នកដំណើរដែលអាចបើកបរដោយស្វ័យប្រវត្តិនៅក្នុងព្រឹត្តិការណ៍ “We, Robot” នៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។
គួរឲដឹងថា ការផលិតរថយន្តនេះ មានគោលបំណងដើម្បីផ្តល់នូវដំណោះស្រាយដឹកជញ្ជូនធំជាងរថយន្ត Tesal Cybercab ដែល Robovan មានសមត្ថភាពអាចដឹកអ្នកដំណើរបានចំនួន ២០នាក់។
សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ មានភាពទាន់សម័យ ស្រដៀងនឹងរថភ្លើង ដែលមានការរចនាបែបរថយន្តអនាគត និងមានភាពទំនើបដែលនៅផ្នែកខាងក្នុង មានការរៀបចំជាកន្លែងអង្គុយដោយភាពច្នៃប្រឌិត និងគ្រឿងពូកពណ៌ស ដោយមានជួរកៅអីចំនួន ៤ជួរ រួមជាមួយទ្វារបង្អួចជុំវិញ ពន្លឺព័ទ្ធជុំវិញ និងអេក្រង់កម្សាន្ត។ លើសពីនេះទៅទៀត រថយន្តនេះ ក៏អាចប្រើប្រាស់ជាអាហារដ្ឋាន កន្លែងបោះតង់ និងរថយន្តដឹងសិស្សសាលាផ្សេងៗជាដើម។ ទាក់ទងនឹងព័ត៌មានលម្អិត និងតម្លៃមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ៕