[ទីផ្សារបរទេស] ក្រុមហ៊ុន Startup របស់ហូឡង់ឈ្មោះថា Lightyear បានបង្ហាញចេញរថយន្តអគ្គិសនីដែលមានបំពាក់ផ្ទាំងសូឡារនៅលើដំបូលរថយន្ត ដោយក្រុមហ៊ុនសន្យាថានឹងផលិតលក់លើទីផ្សារនៅក្នុងឆ្នាំនេះ ជាមួយការរំពឹងទុកលើការដឹកជញ្ជូននឹងចាប់ផ្ដើមខែដើមខែវិច្ឆិកា។ រថយន្តដែលមានឈ្មោះថា Lightyear 0 ដែលក្រុមហ៊ុនទើបបានបង្ហាញគឺមានបំពាក់ផ្ទាំងសូឡារទំហំ ៥ម៉ែត្រការ៉េនៅលើដំបូលរថយន្តដែលមានរាងកោង អាចឲ្យរថយន្តសាកភ្លើងបានគ្រប់ពេលវេលាពេលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យ។ ក្រុមហ៊ុនអះអាងថា នៅប្រទេសដែលមានស្ថានភាពអំណោយផលលើពន្លឺថ្ងៃដូចជាប្រទេសព័រទុយហ្គាល់ រថយន្តនេះអាចផ្ដល់ចម្ងាយបើកបរបានដល់ ១១ ០០០គីឡូម៉ែត្រ ក្នុងមួយឆ្នាំ និងអាចផលិតថាមពលដែលបើកបរបានចម្ងាយ…
Browsing: យានយន្ត
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តចិន Nio នឹងចាប់ផ្តើមផលិតកញ្ចប់អាគុយវ៉ុលខ្ពស់ ដោយខ្លួនឯង ចាប់ពីឆ្នាំ ២០២៤។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខាងលើ បច្ចុប្បន្នមានបុគ្គលិកជាង ៤០០ នាក់ ដែលកំពុងធ្វើការលើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាអាគុយ ហើយនឹងចាប់ផ្តើមផលិតកញ្ចប់អាគុយ ៨០០ វ៉ុល នៅពាក់កណ្តាលទី២ នៃឆ្នាំ ២០២៤។ ថ្លែងជាមួយអ្នកវិភាគកាលពីសប្តាហ៍មុន…
កំណើននៅក្នុងទីផ្សាររថយន្តថៃត្រូវបានគេរំពឹងថា នឹងរក្សាសន្ទុះរបស់ខ្លួនពេញមួយឆ្នាំ ដោយការលក់រថយន្តអគ្គិសនី ត្រូវបានព្យាករណ៍ថា នឹងកើនឡើងពី ១៥ ទៅ ២០% នៅឆ្នាំ២០២២ នេះ បើយោងតាមការប៉ាន់ស្មានចុងក្រោយពីអ្នករៀបចំពិព័រណ៍រថយន្តអន្តរជាតិថៃ Thailand International Motor Expo។ ជាមួយគ្នានេះដែរ ការលក់រថយន្តក្នុងស្រុកក្នុងអំឡុងពេល ៤ខែដំបូងនៃឆ្នាំ ២០២២ បានកើនឡើង…
[ទីផ្សារបរទេស] ខណៈដែលគម្រោងការរថយន្តរបស់ក្រុមហ៊ុន Apple នៅមិនទាន់ច្បាស់លាស់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជប៉ុន Sony កំពុងតែឈានដល់ការស្វែងរកជំនួយពីក្រុមហ៊ុន Honda ក្នុងការផលិតរថយន្តអគ្គិសនី។ Honda និង Sony បានប្រកាសអំពីផែនការរបស់ពួកគេក្នុងការបង្កើតក្រុមហ៊ុនរួមគ្នាដើម្បីផលិតរថយន្តអគ្គិសនី កាលពីខែមីនា។ ពេលនេះក្រុមហ៊ុនទាំងពីរបានយល់ស្របថាក្រុមហ៊ុនរួមគ្នានេះនឹងប្រសើរជាងប្រសិនបើជាក្រុមហ៊ុនមួយដែលឯករាជ្យ ដោយមិនគួរស្ថិតក្រោម Sony ឬ Honda នោះឡើយ។…
[ទីផ្សារបរទេស] ទើបតែថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រុមហ៊ុន Lamborghini បានប្រកាសអំពីសមិទ្ធផលដែលអាចផលិតរថយន្ត Urus បានចំនួន ១៥ ០០០គ្រឿង ហើយរយៈពេល ១១ខែ ក្រោយមក រថយន្ត SUV នេះបានកើនឡើងដល់ ២ម៉ឺនគ្រឿង។ រថយន្ត Urus…
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃអង្គារទី៣១ ឧសភានេះថា ខ្លួននឹងកាត់បន្ថយពន្ធទិញពាក់កណ្តាលសម្រាប់រថយន្តម៉ាស៊ីនតូច ដើម្បីជំរុញការលក់រថយន្ត។ និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលនឹងកាត់បន្ថយពន្ធសម្រាប់រថយន្តដែលមានតម្លៃមិនលើសពី ៣០ម៉ឺនយន់ (៤៥ ០០០ដុល្លារ) និងមានម៉ាស៊ីនចំណុះ ២,០ លីត្រ ឬតូចជាងនេះមកត្រឹម ៥ភាគរយនៃតម្លៃ។ ការកាត់បន្ថយពន្ធនឹងត្រូវអនុវត្តសម្រាប់ការទិញចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២២ រហូតដល់ដំណាច់ឆ្នាំ។ វិធានការនេះគឺស្ថិតក្នុងចំណោមវិធានការជាបន្តបន្ទាប់…
[ទីផ្សារបរទេស] ទីផ្សាររថយន្តអគ្គិសនីនៅប្រទេសអូស្ត្រាលីកំពុងតែមានការរីកចម្រើនខ្លាំង ដោយរយៈពេលបួនខែដំបូងនៃឆ្នាំ២០២២ មានរថយន្តសរុប ៧៦១៨គ្រឿង បានលក់ចេញលើទីផ្សារ ដែលមានកំណើនជាង ២០០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះដែរ រថយន្តដែលលក់ចេញបានច្រើនជាងគេគឺ Tesla Model 3 ដែលលក់ចេញបានសរុប ៤៤៦៩គ្រឿង និងតាមពីក្រោយដោយ Hyundai Kona Electric (៣៩៤គ្រឿង)…
កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមជាច្រើនមានការផ្ទុះនៃការចែកចាយ និងផ្សព្វផ្សាយពីរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសនោះគឺការបង្ហាញវត្តមានក្នុងកម្មវិធី Test Drive ខ្នាតធំនៅប្រទេសជិតខាងតែម្តង ទន្ទឹមជាមួយគ្នានេះដែរក៏មានមតិជាច្រើនបានបញ្ចេញលើការផ្សព្វផ្សាយនោះថាតើពេលណាទើបរថយន្តនេះមានវត្តមានក្នុងប្រទេសកម្ពុជា? សម្រាប់ចម្លើយនោះគឺដើម្បីឆ្លើយតបទៅនឹងការទន្ទឹងរង់ចាំរបស់ប្រិយមិត្ត ដូច្នេះអតិថិជន និងប្រិយមិត្តគាំទ្រស្រឡាញ់រថយន្ត Ford Ranger អាចអញ្ជើញមកទស្សនារូបរាងពិត ក៏ដូចជាសាកសួរព័ត៌មាននៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford…
ក្រុមហ៊ុនផលិតរថយន្ត Stellantis គ្រោងនឹងវិនិយោគជាង ២,៥ពាន់លានដុល្លារក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Samsung SDI ដើម្បីបង្កើតរោងចក្រផលិតអាគុយរថយន្តអគ្គិសនីដំបូងបង្អស់របស់សហរដ្ឋអាមេរិក។ កាលពីថ្ងៃអង្គារក្រុមហ៊ុនបានប្រកាសថារោងចក្រថ្មីនេះនឹងមានទីតាំងនៅ Kokomo រដ្ឋ Indiana ជាកន្លែងដែល Stellantis មានមូលដ្ឋានផ្គត់ផ្គង់ ដោយវាក៏មានទីតាំងនៅកណ្តាលនៃរោងចក្រដំឡើងរថយន្តជាច្រើនរបស់ខ្លួននៅ Midwest ។ Stellantis បាននិយាយថា កន្លែងថ្មីនេះនឹងផ្គត់ផ្គង់អាគុយ…
[បរទេស] កាលពីពេលថ្មី កន្លងទៅនេះ តាមរបាយការណ៍បានបង្ហាញថា Tesla បានយល់ព្រមសាងសង់រោងចក្រផលិតអាគុយ និងរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីនាយកប្រតិបត្តិ Elon Musk បានជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo កាលពីចុងសប្តាហ៍នៅឯកន្លែងបាញ់បង្ហោះ SpaceX ក្នុងរដ្ឋតិចសាស់។ គម្រោងនេះអាចចាប់ផ្តើមនៅឆ្នាំនេះ ដូចដែលបានរាយការណ៍ដោយ BenarNews រដ្ឋមន្ត្រីបាននិយាយថាក្រុមហ៊ុន Tesla…