Browsing: ព័ត៌មានថ្មីៗ

យោងតាមសេចក្ដីប្រកាសព័ត៌មានដែលបានចេញផ្សាយដោយធនាគារជាតិនៃកម្ពុជានាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាបានចេញ​អនុក្រឹត្យសម្រេច​ដាក់ឲ្យ​ចរាចរក្រដាសប្រាក់ ២០០០រៀល និង២០០រៀល គំរូថ្មីជាផ្លូវការ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មានខាងក្រោម៖ សម្រាប់ក្រដាសប្រាក់ ២០០០រៀល សម្រាប់ក្រដាសប្រាក់ ២០០រៀល

ក្រុមហ៊ុនលោហធាតុឥណ្ឌូណេស៊ី PT Adaro Minerals Indonesia, Tbk បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Hyundai Motor Company របស់កូរ៉េខាងត្បូង លើការផ្គត់ផ្គង់អាលុយមីញ៉ូមសម្រាប់ការផលិតរថយន្ត។ សេចក្តីថ្លែងការណ៍បាននិយាយថា នៅក្រោម MoU ក្រុមហ៊ុន Hyundai នឹងធានាសិទ្ធិក្នុងការទិញអាលុយមីញ៉ូមដែលផលិតដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់…

[ទីផ្សារបរទេស] លោក Elon Musk នាយកប្រតិបត្តិ Tesla បានច្រានចោលការចុះផ្សាយដែលអះអាងថាក្រុមហ៊ុន Tesla នឹងដឹកជញ្ជូនរថយន្ត Tesla ផលិតនៅចិន យកលក់នៅសហរដ្ឋអាមេរិក។ តាមការចុះផ្សាយរបស់ Reuters ដែលអះអាងថាបានជួបនិយាយជាមួយមនុស្សពីរនាក់ដែលបានដឹងពីផែនការនាំចេញនេះ បានឲ្យដឹងថា Tesla នឹងចាប់ផ្ដើមនាំចេញរថយន្តដែលផលិតនៅចិនទៅកាន់សហរដ្ឋអាមេរិកឆាប់ៗ ដោយសារការឡើងថ្លៃនៃរថយន្តផលិតនៅអាមេរិក និងការរីកធំនៃទំហំផលិតនៅប្រទេសចិន រួមទាំងការថយចុះតម្រូវការសម្រាប់រថយន្តផលិតនៅចិនជាដើម។…

ការិយាល័យនាយករដ្ឋមន្ត្រី Pedro Sanchez បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Cisco Systems Inc នឹងបើកមជ្ឈមណ្ឌលរចនាបន្ទះឈីប semiconductor ថ្មីមួយនៅក្នុងទីក្រុងបាសេឡូណា ភាគឦសាននៃប្រទេសអេស្ប៉ាញ។ ក្រុមហ៊ុនបាននិយាយថាគម្រោងនេះគឺជាផ្នែកមួយនៃអ្វីដែលគេហៅថាផែនការ PERTE នៃការឧបត្ថម្ភធនរបស់រដ្ឋាភិបាលសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ semiconductor ដោយប្រើមូលនិធិសង្គ្រោះជំងឺរាតត្បាតរបស់សហភាពអឺរ៉ុបដែលបែងចែករហូតដល់ ១២,១៧ ពាន់លានដុល្លារ។…

[ទីផ្សារបរទេស] ការទិញយកបណ្ដាញសង្គម Twitter របស់លោក Elon Musk នាយកប្រតិបត្តិ Tesla បានក្លាយជាប្រធានបទដ៏ក្ដីមួយក្នុងរយៈពេលពីរសប្ដាហ៍ចុងក្រោយ និងបន្តជះឥទ្ធិពលមកដល់ពេលបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ ប៉ុន្តែមានរឿងគួរចាប់អារម្មណ៍មួយ ដែលស្ទើរតែគ្មានអ្នកខ្វាយខ្វល់ គឺការដែលលោក Elon Musk បានលក់ភាគហ៊ុនរបស់ខ្លួនមាននៅ Tesla អស់ចំនួន ៣,៩៥ពាន់លានដុល្លារ ក្រោយពីការទិញយក Twitter…

[ទីផ្សារបរទេស] Ferrari បានរាយការណ៍ពីការកើនឡើងប្រាក់ចំណូល ១៧% សម្រាប់ត្រីមាសទីបីនៃឆ្នាំ២០២២នេះ ដោយប្រាក់ចំណូលមានប្រមាណ ៤២៧លានដុល្លារ។ ការដឹកជញ្ជូន ឬការលក់ចេញ គ្រប់ទីផ្សារលើកលែងតែតំបន់អឺរ៉ុប មជ្ឈឹមបូព៌ា និងតំបន់អាស៊ី សុទ្ធតែមានការកើនឡើងនៅត្រីមាសទីបីនេះ ដោយសារការដឹកជញ្ជូននៃរថយន្តម៉ូដែល 296 GTB និងរថយន្តផលិតមានកំណត់ 812 Competizione។ នៅពីក្រោយការជោគជ័យនេះ Ferrari…

លោក Elon Musk បានធ្វើការដឹកនាំក្រុមនៃក្រុមហ៊ុន Twitter Inc ក្នុងការស្វែងរកការសន្សំតម្លៃហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំរហូតដល់ ១ពាន់លានដុល្លារ នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ និងសារ Slack ផ្ទៃក្នុងដែលត្រូវបានពិនិត្យដោយ Reuters ដោយក្រុមហ៊ុនមានបំណងស្វែងរកចន្លោះពី ១,៥លានដុល្លារទៅ ៣ លានដុល្លារក្នុងមួយថ្ងៃក្នុងការសន្សំពីម៉ាស៊ីនមេ(Server) និងសេវាកម្មពពក(Cloud Service)។ បច្ចុប្បន្ន…

[ឥណ្ឌូនេស៊ី] អតិផរណានៅក្នុងប្រទេសឥណ្ឌូនេស៊ីបានធ្លាក់ចុះក្នុងខែតុលា ដោយសារតម្លៃម្ហូបអាហារធ្លាក់ចុះ ជាពិសេសម្ទេស។ កាល​ពី​ខែ​មុន អតិផរណា​របស់​ប្រទេស​ឥណ្ឌូណេស៊ី​មាន​ចំនួន ៥,៧១% ដែលទាប​ជាង​ក្នុង​ខែ​កញ្ញាកម្រិត​ជិត ៦%  និង​ទាប​ជាង​ការ​ព្យាករ​របស់​អ្នក​វិភាគ។ តម្លៃអាហារបានកើនឡើង ៧,០៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ទាបជាងការកើនឡើងនៅខែកញ្ញា ៨,៦៩ ភាគរយ  ខណៈតម្លៃថាមពលបានកើនឡើង ១៧%។ ក្នុងនោះអាហារជាច្រើនប្រភេទក្នុងរដូវប្រមូលផល និងការអន្តរាគមន៍ពីរដ្ឋាភិបាលបានជួយទម្លាក់តម្លៃស៊ុត…

កាលពីថ្ងៃពុធ ទី៣ នេះ ក្រុមហ៊ុន Meta Platforms បាននិយាយថា ខ្លួនកំពុងបន្ថែមមុខងារថ្មីៗជាច្រើនដល់ Instagram រួមទាំងឧបករណ៍ (Tool) សម្រាប់ធ្វើពាណិជ្ជកម្មឌីជីថល ក្នុងការផ្លាស់ប្តូរដែលនឹងជួយអ្នកបង្កើតមាតិការកប្រាក់ពីវត្តមានរបស់ពួកគេនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្រុមហ៊ុនបាននិយាយថា អ្នកប្រើប្រាស់អាចគាំទ្រអ្នកបង្កើតបានក្នុងពេលឆាប់ៗនេះ ដោយទិញ NFTs ដោយផ្ទាល់នៅក្នុង Instagram។ ក្រុមហ៊ុនបានបន្ថែមថា…

ក្រុមហ៊ុន BMW Group បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនគ្រោងនឹងបណ្តាក់ទុនចំនួន ១,៧ ពាន់លានដុល្លារនៅក្នុងប្រតិបត្តិការនាសហរដ្ឋអាមេរិករបស់ខ្លួនដើម្បីបង្កើត និងផលិតរថយន្តអគ្គិសនី និងអាគុយ។ ការវិនិយោគនេះនឹងរួមបញ្ចូល ១ពាន់លានដុល្លារ ដើម្បីរៀបចំសម្រាប់ការផលិតរថយន្តអគ្គិសនីនៅរោងចក្រ Spartanburg ដែលមានស្រាប់របស់ក្រុមហ៊ុននៅរដ្ឋ South Carolina និង ៧០០ លានដុល្លារសម្រាប់រោងចក្រដំឡើងអាគុយគុណភាពខ្ពស់ថ្មីនៅ Woodruff…