[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Xiaomi Auto បានធ្វើការប្រកាសចេញលក់ជាផ្លូវការនូវរូរថយន្ត Hypercar អគ្គិសនី Xiaomi SU7 Ultra ជាមួយតម្លៃលក់រំពឹងនឹងចាប់ពីផ្តើមពីចំនួន ១១២ ៥០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន នៅក្នុងវេបសាយរបស់ក្រុមហ៊ុន Xiaomi។
រថយន្ត Xiaomi SU7 Ultra មានប្រវែងតួខ្លួនសរុប ៥ ២៦០ ម.ម ទទឹង ២ ០៦៤ ម.ម កម្ពស់ ១ ៤០៦ ម.ម ទម្ងន់ ១ ៩០០ គីឡូក្រាមនិងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៣ ពោលគឺម៉ូទ័រអគ្គិសនី V8 ចំនួន ២ និងម៉ូទ័រអគ្គិសនី V6 ចំនួន ១ ដែលអាចផលិតកម្លាំងសរុបបានចំនួន ១ ៥៤៨ សេះ ផ្គួបជាមួយបច្ចេកវិទ្យាអាគុយ Qilin 2.0 battery ដែលសហការណ៏គ្នាផលិតដោយក្រុមហ៊ុន Xiaomi និងក្រុមហ៊ុន CATL ដែលប្រកាសកាលពីខែមិថុនា មានទំហំ ១៥០គីឡូវ៉ាត់ម៉ោង ដែលអាចផលិតកម្លាំងបានចំនួន ១ ៧៨៤ សេះ និងគាំទ្រការសាកល្បឿនលឿន 6C ultra-fast changing ដោយសាកត្រឹមតែ ២០នាទី ប៉ុណ្ណោះ គឺអាចផលិតកម្លាំងបានចំនួន ១ ០៧៣ សេះ។
ចំណែកការរចនាតួខ្លួនវិញ ត្រូវបានរចនាជាមួយតួ carbon សុទ្ធ ដែលជំនួយដល់ការបើកបរល្បឿនលឿន Aerodynamic និងកាត់បន្ថយទម្ងន់ជាដើម៕