កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Xiaomi បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី Xiaomi 15 និង 15 Pro ជាមួយតម្លៃលក់ចាប់ពី ៦៣០ ដុល្លារ ដល់ ៨៤០ ដុល្លារ សម្រាប់ Xiaomi 15 និងចាប់ពី ៧៤០ ដុល្លារ ដល់ ៩១០ ដុល្លារ សម្រាប់ 15 Pro ក្នុងទីផ្សារប្រទេសចិន។
ចំណែកផ្នែកថាមពលថ្ម ទូរស័ព្ទដៃ Xiaomi 15 ទទួលបានកញ្ជប់ថ្មទំហំ 5,400mAh គាំទ្រការសាកតាមខ្សែ 90W និងឥតខ្សែ 50W ចំណែក 15 Pro វិញ ទទួលបានកញ្ជប់ថ្មទំហំ 6,100mAh គាំទ្រការសាកតាមខ្សែ 90W និងឥតខ្សែ 50W។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ មានបំពាក់ជាមួយអាវការពារធូលី និងទឹក IP68 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 7, Bluetooth 5.4, GPS, USB Type-C 3.2 Gen 1, NFC និងទទួលបានរន្ធ USB Type-C audio, Hi-Res audio, Stereo speakers, Dolby Atmos និង 4-microphone array។
ចំពោះការរចនារបស់ទូរស័ព្ទដៃ Xiaomi 15 មានកម្រាស់ ៨,០៨ ម.ម និងទម្ងន់ ១៨១ ក្រាម និងទទួលបានជម្រើសពណ៌ចំនួន៥ រួមមាន Black, White, Asakusa Green, Lilac និង Bright Silver ចំណែក 14T Pro វិញមានកម្រាស់ ៨,៣៥ ម.ម (Standard), ៨,៧៣ ម.ម (Silver) និងទម្ងន់ ២១៣ ក្រាម (Standard), ២១៩ ក្រាម (Silver) និងទទួលបានជម្រើសពណ៌ចំនួន៤ រួមមាន Rock ash, White, Spruce Green និង Bright Silver ៕