អ្នកទាំងអស់គ្នានេះគឺជារថយន្តភីកអាប់ Kia Tasman ដែលជារថយន្តភីកអាប់ដំបូងគេក្រុមហ៊ុនផលិតរថយន្ត Kia ដែលទើបប្រកាសដាក់បង្ហាញជាផ្លូវការនៅក្នុងពិព័រណ៍រថយន្តអន្តរជាតិ ដែលធ្វើឡើងនៅប្រទេស Saudi Arabia។
- ចំពោះរថយន្តនេះ ទទួលបានជម្រើសចំនួន៣ រួមមាន base, X-Line និង X-Pro ដំណើរការដោយ៖
- ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបានចំនួន ២០៧ សេះ និងកម្លាំងរមួល ៤៤១ ញ៉ូតុនម៉ែត្រ អាចជាន់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេល ១០,៤ វិនាទី និងមានកម្រិតសុីប្រេង ៧,៥៨លីត្រ/១០០គីឡូម៉ែត្រ។
- ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបានចំនួន ២៧៧ សេះ និងកម្លាំងរមួល ៤២១ ញ៉ូតុនម៉ែត្រ អាចជាន់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៨,៥ វិនាទី និងមានកម្រិតសុីប្រេង ១២,៥លីត្រ/១០០គីឡូម៉ែត្រ។
ក្នុងនោះ រថយន្តនេះ មានភ្ជាប់មកជាមួយជម្រើសប្រអប់លេខអូតូចំនួន ៨ វគ្គ ជាស្តង់ដារ និងជម្រើសប្រអប់លេខដៃចំនួន ៦វគ្គ សម្រាប់ម៉ាសុីនម៉ាស៊ូត និងប្រព័ន្ធបើកបរប៉ុង២ 4WD ខណៈ base ទទួលបានប្រព័ន្ធបើកបរប៉ុង១ 2WD។
បើនិយាយអំពីការរចនាវិញ រថយន្តមួយនេះ មានទំហំជាងរថយន្តភីកអាប់ Ford Ranger ដែលត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Ladder-frame chassis មានប្រវែងតួខ្លួនសរុប ៥ ៤១០ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៩២០ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ២៧០ ម.ម និងកម្ពស់ពីដីទៅបាតរថយន្ត ២៥២ ម.ម ។ ចំណែកគ្លប់ផ្នែកខាងក្រោយរបស់រថយន្តមួយនេះ មានប្រវែង ១ ៥១២ ម.ម ទទឹង ១ ៥១២០ ម.ម និងជម្រៅ ៥៤០ ម.ម ដែលអាចផ្ទុកទម្ងន់បានចំនួន ១ ១៩៥គីឡូក្រាម និងអូសសណ្តោងបានចំនួន ៣ ៥០០គីឡូក្រាម។
- ចូលទៅកាន់ផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ រួមជាមួយអេក្រង់ touchscreen ទំហំ ៥ អ៊ីញ សម្រាប់បញ្ជាម៉ាសុីនត្រជាក់ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ បាសបំពងសម្លេង Harmon Kardon ចំនួន ៨ចំនុច រួមទាំងប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេជាដើម។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរមាដូចជា ប្រព័ន្ធជំនួយរក្សាគន្លងផ្លូវ ប្រព័ន្ធរក្សាល្បឿនតាមរថយន្តខាងមុខ Adaptive Cruise Control ប្រព័ន្ធព្រមានពីការប៉ះទង្គិចខាងមុខ និងប្រព័ន្ធហ្វ្រាំងសង្គ្រោះបន្ទាន់ជាដើម។
គួរបញ្ជាក់ផងថា រថយន្តនេះនឹងត្រូវចេញលក់ជាផ្លូវការនៅក្នុងទីីផ្សារសកលនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ខណៈតម្លៃលក់ខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ៕