កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន POCO បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវស្មាតហ្វូនលំដាប់ថវិកាសេរ៊ីថ្មី POCO C75 ជាមួយតម្លៃលក់ចាប់ពី ១០៩ដុល្លារ ដល់ ១២៩ ដុល្លារ នៅលើទីផ្សារសកល។
ស្មាតហ្វូន POCO C75 ទទួលបានអេក្រង់ទំហំ ៦,៨៨ អ៊ីញ 90Hz មានកម្រិតបង្ហាញ HD+ (1600 x 720 pixels) និងកម្រិតពន្លឺ 600nits ដំណើរការដោយបន្ទះឈីប MediaTek Helio G81-Ultra SoC ជាមួយប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ Xiaomi HyperOS និងទទួលបាន RAM 6GB / 8GB និងអង្គផ្ទុក 128GB / 256GB អាចបន្ថែមដល់ 1TB តាមរយៈ microSD។
សម្រាប់ស្មាតហ្វូន POCO C75 មានកម្រាស់ ៨,២២ ម.ម ទម្ងន់ ២០៤ ក្រាម និងទទួលបានជម្រើសពណ៌ Black, Gold និង Green ។
បើនិយាយពីផ្នែកកាមេរ៉ាវិញ មានបំពាក់នូវកាមេរ៉ាគោលទំហំ 50MP (f/1.8) ខណៈកាមេរ៉ា selfie មានទំហំ 13MP ( f/2.0) ។ ចំណែកថាមពលថ្ម POCO C75 ទទួលបានកញ្ជប់ថ្មទំហំ 5,160mAh គាំទ្រការសាកតាមខ្សែ 18W ។
លើសពីនេះទៅទៀត ទូរស័ព្ទដៃនេះ គាំទ្រការប្រើប្រាស់ស៊ីមបានចំនួន២ (nano + nano + microSD) មុខងារស្កេនក្រយៅដៃនៅផ្នែកចំហៀង រន្ធដោតកាសចំនួន១ និងគាំទ្រការតភ្ជាប់ជាច្រើនដូចជា 4G VoLTE, 5G, Wi-Fi 6, USB Type-C Port, USB Type-C Port និង Bluetooth 5.4 ជាដើម៕