Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»មកដល់ទីផ្សារប្រទេសកម្ពុជាហើយ! ឡានភីកអាប់ BYD Shark 6 PHEV
    ព័ត៌មានថ្មីៗ

    មកដល់ទីផ្សារប្រទេសកម្ពុជាហើយ! ឡានភីកអាប់ BYD Shark 6 PHEV

    October 29, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារក្នុងស្រុក] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD ប្រចាំទីផ្សារប្រទេសកម្ពុជា បានធ្វើការប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តភីកអាប់ BYD Shark 6 PHEV ជាមួយតម្លៃលក់ខ្ទង់ ៥៦ ៨០០ ដុល្លារ។

    ពាណិជ្ជកម្ម

    ភីកអាប់នេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង DMO platform មានប្រវែងតួខ្លួនសរុប ៥ ៤៥៧ ម.ម ទទឹង ១ ៩៧១ ម.ម កម្ពស់ ១ ៩២៥ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ២០០ ម.ម និងកម្ពស់ពីដីទៅបាត ២១០ ម.ម ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងសរុបបានចំនួន ៤២៨ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៩,៥៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី និងអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេលខ្ទង់ ២០នាទី ដោយប្រើដុំសាកទំហំ ៥៥គីឡូវ៉ាត់ និងអាចបើកបរបានចម្ងាយសរុប ៨៤០ គីឡូម៉ែត្រ ជាមួយកម្រិតស៊ីប្រេង ៧,៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ។ ក្នុងនោះ រថយន្តនេះ អាចផ្ទុកទម្ងន់បានចំនួន ៨៣៥គីឡូក្រាម និងអូសសណ្តោងបានចំនួន ២ ៥០០គីឡូក្រាម។

    សម្រាប់ការរចនារបស់ BYD Shark បានភ្ជាប់មកជាមួយតួខ្លួនហាប់ណែន ដោយផ្នែកខាងបំពាក់ជាមួយប៉ាណាមានអក្សរឡូហ្គូល BYD នៅចំកណ្តាល អបជាមួយចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ C អូសកាត់ពីផ្នែកខាងម្ខាងទៅផ្នែកម្ខាង រួមទាំងថាសកង់ទំហំ ១៨អ៊ីញ ដំបូល Roof-rack និងឈ្នាន់ចំហៀងតុបតែងដោយពណ៌ខ្មៅ។

    ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែកម្លាំង ៥០វ៉ាត់ អេក្រង់បង្ហាញលើកញ្ចក់ HUD ទំហំ ១២អ៊ីញ រួមទាំងប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេជាដើម។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ។

    គួរឲដឹងថា ទីផ្សារបន្ទាប់ដែលនឹងទទួលបានរថយន្តភីកអាប់មួយនេះ គឺជាទីផ្សារប្រទេសអូស្ត្រាលី៕

    ប្រភពៈ CarNewsChina

    BYD BYD Shark 6
    Share. Facebook Telegram WhatsApp
    Previous Articleរថយន្ត PHEV ស៊េរីថ្មីរបស់ SAIC មួយនេះបានបំបែកកំណត់ត្រាពិភពលោក Guinness ដែលអាចបើកបរបានចម្ងាយឆ្ងាយបំផុត ២ ២០៨ គីឡូម៉ែត្រ ឯណ្ណោះ
    Next Article ចេញហើយ! ស្មាតហ្វូនលំដាប់ថវិកាសេរ៊ីថ្មី POCO C75 តម្លៃខ្ទង់ ១០០ដុល្លារ ប៉ុណ្ណោះ

    Related Posts

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.