Browsing: ព័ត៌មានថ្មីៗ

Bloomberg បានរាយការណ៍កាលពីថ្ងៃពុធ ដោយលើកឡើងពីមនុស្សមិនស្គាល់អត្តសញ្ញាណដែលដឹងពីបញ្ហានេះថា Tesla ជិតឈានដល់កិច្ចព្រមព្រៀងបឋមក្នុងការសាងសង់រោងចក្រផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលមានសមត្ថភាពផលិតបាន ១ លានគ្រឿង។ នៅក្នុងការអត្ថាធិប្បាយនៅលើ tweet យោងរបាយការណ៍កាលពីថ្ងៃពុធ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បាននិយាយថា “សូមប្រយ័ត្នចំពោះការសរសេរអត្ថបទដែលលើកឡើងពី ‘ប្រភពដែលមិនបញ្ចេញឈ្មោះ’ ព្រោះថាវាតែងតែមិនពិត។ Bloomberg…

វាហាក់បីដូចជា Apple នឹងចែកចាយកុំព្យូទ័រ Mac របស់ជាមួយអេក្រង់ Touchscreen នេះបើយោងតាមលោក Mark Gurman របស់ Bloomberg បានរាយការណ៍ថា “វិស្វករ Apple បានចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងនេះ” ដោយបន្ថែមថាក្រុមហ៊ុនកំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើភាពងាយស្រួលនៃអេក្រង់ Touchscreen សម្រាប់ត្រកូល Mac របស់ខ្លួនជាលើកដំបូងដែលមិនធ្លាប់មាន។…

វាគឺជាដំណឹងដ៏ភ្ញាក់ផ្អើលមួយនៅដើមឆ្នាំ២០២៣នេះ បន្ទាប់ពីបងស្រីកីឡាការិនីដ៏ល្បីឈ្មោះ Victoria Lee គឺអ្នកនាង Angela Lee បានបង្ហោះអំពីដំណឹងនៃការមរណភាពរបស់ប្អូនស្រីខ្លួននៅលើបណ្តាញសង្គម Instagram ខណៈកីឡាការិនី MMA រូបនេះទើបតែមានអាយុ ១៨ឆ្នាំប៉ុណ្ណោះ។ ជាមួយការបង្ហោះឡើងនេះបានបង្ហាញឡើងថា កញ្ញា Victoria Lee បានទទួលមរណភាពតាំងកាលពីថ្ងៃទី ២៦ ខែធ្នូ…

ក្រុមហ៊ុនផលិតរថយន្តចិន Guangzhou Automobile Group (GAC) បាននិយាយកាលពីថ្ងៃចន្ទថា ការបណ្តាក់ទុនរួមគ្នារបស់ខ្លួនជាមួយក្រុមហ៊ុន Honda Motor ក្នុងការផលិតរថយន្ត Acura គឺនឹងលែងផលិត ឬលក់ផលិតផលក្រោមម៉ាកយីហោ Acura របស់ក្រុមហ៊ុនជប៉ុនទៀតហើយ។ ប៉ុន្តែហក្រុមហ៊ុន GAC នឹងបន្តផ្តល់សេវាកម្មក្រោយការលក់ដល់អតិថិជន Acura នៅក្នុងប្រទេសចិន…

ត្រីធូណាដែលលក់ដាច់បំផុតនៅឯការដេញថ្លៃក្នុងឆ្នាំថ្មីរបស់ទីក្រុងតូក្យូលក់បានជាង ២៧០ ០០០ ដុល្លារកាលពីថ្ងៃព្រហស្បតិ៍ដែលជាតម្លៃខ្ពស់ជិតពីរដងកាលពីឆ្នាំមុនដោយបំបែកនិន្នាការរាតត្បាតនៃតម្រូវការធ្លាក់ចុះ។ ប្រតិបត្តិករនៃភោជនីយដ្ឋាន Michelin Starនិងអ្នកលក់ដុំជនជាតិជប៉ុន Yamayuki បានចំណាយប្រាក់ ២៧៣ ០០០ដុល្លារ សម្រាប់ត្រីធូណា bluefin ២១២គីឡូក្រាមក្នុងការដេញថ្លៃនៅផ្សារត្រី Toyosu ទីក្រុងតូក្យូ។ តួលេខនេះនៅតែជាចំនួនតិចជាតម្លៃកំណត់ត្រាឆ្នាំ ២០១៩ ប៉ុន្តែជាការងើបឡើងវិញសម្រាប់ការដេញថ្លៃជាសញ្ញាល្អមួយ បន្ទាប់ពីបីឆ្នាំដែលតម្លៃបានធ្លាក់ចុះ។…

យោងតាមការចុះផ្សាយរបស់កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធ (ទី៤ ខែមករា) ដោយលើកឡើងពីមនុស្សដែលដឹងពីបញ្ហានេះថា Amazon.com គ្រោងនឹងបញ្ឈប់បុគ្គលិកជាង ១៧ ០០០នាក់ ដែលជាចំនួនខ្ពស់ជាងក្រុមហ៊ុនអេឡិចត្រូនិកយក្សដែលបានគ្រោងទុកដំបូង ដោយការបញ្ឈប់ការងារបន្ថែមមួយចំនួនគឺមកពីចំណាត់ថ្នាក់សាជីវកម្មរបស់ក្រុមហ៊ុន Amazon។ ក្រុមហ៊ុនដែលមានទៅស្នាក់ការនៅទីក្រុង Seattle បានចាប់ផ្តើមបញ្ឈប់បុគ្គលិកនៅក្នុងផ្នែកឧបករណ៍(Device)របស់ខ្លួននៅក្នុងខែវិច្ឆិកា ដោយប្រភពមួយបានប្រាប់ Reuters…

[ក្នុងស្រុក] យោងតាមរបាយការណ៌ពីសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២២ ប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥៩ប្រទេស ដែលក្នុងនោះ ប្រទេសចិន រួមទាំងតំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ២៨៨ ៨៣០តោន ឬស្មើនឹង ៤៥% ប្រទេសនៅទ្វីបអឺរ៉ុបចំនួន…

កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងផ្តល់ការបន្ធូរបន្ថយពន្ធដល់ក្រុមហ៊ុនផលិតបន្ទះឈីប និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតដែលវិនិយោគនៅក្នុងស្រុក ដើម្បីពង្រឹងសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ខណៈពេលវាជួយជំរុញដល់សេដ្ឋកិច្ច។ ក្នុងនោះ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនដែលធ្វើការវិនិយោគនៅក្នុងស្រុកនឹងត្រូវបានកាត់បន្ថយពន្ធរហូតដល់ ៣៥ ភាគរយដែលនឹងជួយក្រុមហ៊ុនសន្សំបានច្រើនជាង ២,៨២ពាន់លានដុល្លារ នៃការបង់ពន្ធក្នុងឆ្នាំ២០២៤។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីប្រទេសផ្សេងទៀតដូចជាតៃវ៉ាន់ដែលជាកន្លែងផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេលើពិភពលោក Taiwan Semiconductor Manufacturing Co Ltd (TSMC)…

យោងតាមកាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថាម្ចាស់ក្រុមហ៊ុន Facebook Meta Inc កំពុងរៀបចំដើម្បីប្រកាសថាតើខ្លួននឹងអនុញ្ញាតឱ្យអតីតប្រធានាធិបតីអាមេរិក Donald Trump ត្រលប់មកប្រើប្រាស់នូវ Facebook និង Instagram វិញបានដែរឬទេ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​យក្ស​ធ្លាប់​បាន​និយាយ​ថា ខ្លួន​នឹង​សម្រេច​នៅ​ថ្ងៃ​ទី ៧មករា ថា​តើ​ត្រូវ​អនុញ្ញាត​ឲ្យ​អតីត​ប្រធានាធិបតី​វិល​ត្រឡប់​មកប្រើប្រាស់​វិញ​ឬ​អត់។ ទោះជាយ៉ាងនេះក្តី…

ក្រុមហ៊ុនចម្រាញ់ប្រេងរដ្ឋរបស់ចិន Sinopec Corp បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាក្រុមហ៊ុនបុត្រសម្ព័ន្ធហុងកុងរបស់ខ្លួនបានទិញភាគហ៊ុន ៤៩ភាគរយនៅក្នុងក្រុមហ៊ុន Susco Dealers Company Limited របស់ប្រទេសថៃដើម្បីពង្រីកអាជីវកម្មលក់រាយប្រេងឥន្ធនៈនៅទីនោះ។ Sinopec បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគដោយក្រុមហ៊ុន Sinopec Hongkong Co Ltd រួមបញ្ចូលគ្នានូវមូលដ្ឋានផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់រោងចក្រចម្រាញ់ប្រេងរបស់ចិន និងម៉ាកយីហោរបស់ខ្លួនជាមួយនឹងបណ្តាញលក់រាយរបស់ក្រុមហ៊ុនថៃ ដោយមិនបានផ្តល់នូវព័ត៌មានលម្អិតអំពីទំហំនៃការវិនិយោគនោះទេ។…