កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន HUAWEI បានធ្វើការប្រកាសថា ស្មាតហ្វូនសេរ៊ីថ្មី HUAWEI Mate 70 Series របស់ពួកគេនឹងប្រកាសចេញជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិន នៅក្នុងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងនោះ ស្មាតហ្វូន HUAWEI Mate 70 Series នឹងទទួលបានជម្រើសម៉ូឌែលចំនួន ៤ រួមមាន Mate70 Pro+, Mate70, Mate70 RS និង Mate70 Pro ។ ទន្ទឹមនឹងនេះ ស្មាតហ្វូន Mate70 និង Mate70 Pro នឹងទទួលបាន RAM និងអង្គផ្ទុកដល់ 12GB + 1TB និងជម្រើសពណ៌ Obsidian Black, Snow White, Spurce Green និង Haycinth Purple ខណៈ Mate70 Pro+ នឹងទទួលបាន RAM និងអង្គផ្ទុកដល់ 16GB + 1TB និងជម្រើសពណ៌ Ink Black, Feather White, Gold + Silver និង Blue ។
ចំពោះ ស្មាតហ្វូន HUAWEI Mate70 Pro នឹងទទួលបានអេក្រង់កោងទំហំ ៦,៨៨ អ៊ីញ 120Hz មានកម្រិតបង្ហាញ 1.5K និងគាំទ្រមុខងារសម្គាល់មុខ ToF 3D។ លើសពីនេះទៅទៀត ស្មាតហ្វូននេះ នឹងទទួលបានលេនគោលទំហំ 50MP លេន ultra-wide និងលេន Telephoto ទំហំំ 50MP គាំទ្រការថត 3.5X periscope និងអាវការពារទឹក និងធូលីគ្រប់ម៉ូឌែលទាំងអស់៕