កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន OPPO បានធ្វើការប្រកាសថា ស្មាតហ្វូនសេរ៊ីថ្មី OPPO Reno13 Series របស់ពួកគេនឹងប្រកាសចេញជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិន នៅក្នុងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងនោះ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 8350 និងប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ ColorOS 15 ដែលគាំទ្រមុខងាររផ្ទេរទិន្នន័យឥតខ្សែថ្មីដែលអនុញ្ញាតឱ្យមានការផ្ទេរទិន្នន័យយ៉ាងងាយស្រួលទៅកាន់ iPhone ជាមួយនឹងកម្មវិធី O+ interconnection ។
ទន្ទឹមនឹងនេះ ស្មាតហ្វូន OPPO Reno13 Series នឹងទទួលបានអេក្រង់កោងទំហំ ៦,៨៣ អ៊ីញ 120Hz ដែលមានកម្រិតបង្ហាញ 1.5K ដែលមានការរចនាគែមខ្លី។ លើសពីនេះទៅទៀត ស្មាតហ្វូន OPPO Reno13 Series នឹងទទួលបានលេនគោលទំហំ 50MP លេន ultra-wide ទំហំ 8MP លេន Telephoto ទំហំំ 50MP និងកាមេរ៉ា Selfie ទំហំ 50MP ព្រមទាំងទទួលបាម RAM និងអង្គផ្ទុក 12GB + 256GB, 12GB + 512GB, 16GB + 512GB និង 16GB + 1TB និងជម្រើសពណ៌ស្វាយថ្មី៕