កាលពីពេលថ្មីៗនេះ បើយោយតាមព៌ត័មានបែកធ្លាយរបស់ Digital Chat Station បាននិយាយថា ក្រុមហ៊ុនផលិតស្មាតហ្វូន vivo នឹងធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី vivo S20 series នៅក្នុងពេលឆាប់ៗនេះ នៅក្នុងទីផ្សារប្រទេសចិន។
សម្រាប់ទូរស័ព្ទដៃ vivo S20 Pro ត្រូវបានរំពឹងថានឹងទទួលបានអេក្រង់កោងប្រភេទ AMOLED ទំហំ ៦,៦៧ អ៊ីញ 120Hz មានកម្រិតបង្ហាញ 1.5K (2800×1260 pixels) ដំណើរការដោយបន្ទះឈីប Dimensity 9300+ 4nm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ OriginOS 5 និងទទួលបាន RAM 12GB / 16GB និងអង្គផ្ទុក 256GB / 512GB ព្រមទាំងប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
ចំពោះផ្នែកកាមេរ៉ាវិញ vivo S20 Pro ត្រូវបានរំពឹងថានឹងទទួលបានសេនស័រ Sony IMX921 ទំហំ 50MP ជំនួយដោយមុខងារគ្រប់គ្រងលំនឹង OIS និង LED flash បូករួមជាមួយលេន Ultra-Wide ទំហំ 50MP និងលេន periscope telephoto ទំហំ 50MP គាំទ្រការថត 3x Optical Zoom ជាលើកដំបូង ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ 50MP មានមុខងារ autofocus ។
ចំណែកផ្នែកថាមពលថ្ម ត្រូវបានរំពឹងថានឹងទទួលបានកញ្ជប់ថ្មទំហំ 5,500mAh គាំទ្រការសាកតាមខ្សែ 90W។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ នឹងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6, Bluetooth 5.4, GPS, USB Type-C, NFC និងទទួលបានរន្ធ USB Type-C audio, បាសសម្លេង Stereo speakers និងរន្ធ Hi-Res audio ៕
ប្រភពៈ FoneArena