កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន nubia បានធ្វើការប្រកាសថា ស្មាតហ្វូនសេរ៊ីថ្មី nubia Z70 Ultra របស់ពួកគេនឹងប្រកាសចេញជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិន នៅក្នុងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
ទន្ទឹមនឹងនេះ ស្មាតហ្វូន nubia Z70 Ultra នឹងទទួលបានអេក្រង់ទំហំ ៦,៨៥អ៊ីញ 144Hz ដែលមានកម្រិតបង្ហាញ 1.5K (2,688 x 1,216 pixels) ដង់សុីតេ 430PPI និងកម្រិតពន្លឺ 2000 nits ដែលមានការរចនាគែមខ្លីបំផុតត្រឹមតែ ១,២៥ ម.មម ប៉ុណ្ណោះ គឺលាតពេញផ្ទៃអេក្រង់បាន ៩៥,៣ ភាគរយ។ លើសពីនេះទៅទៀត ស្មាតហ្វូន nubia Z70 Ultra នឹងប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា Super COP ជាមួយបច្ចេកវិទ្យា SIP ទំនើបបំផុតជាមួយនឹងអេក្រង់របស់ក្រុមហ៊ុន BOE ។
គួរបញ្ជាក់ថា ស្មាតហ្វូន nubia Z70 Ultra នឹងប្រើប្រាស់នូវមុខងារ AI transparent algorithm 7.0 សម្រាប់កាមេរ៉ាផ្នែកខាងមុខ និងមានការរចនាស៊ុមស្តើងរហូតដល់ ០,៧ មីលីម៉ែត្រ ព្រមទាំងទទួលបាននូវការអាប់ឌែតថ្មីនៅលើផ្នែកកាមេរ៉ា និងថាមពលថ្ម៕